ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាម​និង​ទឹក​ស្អុយ​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​នៅ​ក្រុង​ស្វាយ​រៀង

9 ឆ្នាំ មុន

ខេត្តស្វាយរៀង​៖ លូ​ទឹក​ស្អុយ​ស្ទះ​បែកធ្លាយ​ហូរ​កាត់​ថ្នល់​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​និង​លិច​ចូល​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ​១​គ្រួសារ​ជះក្លិន​ស្អុយ​អា​សោច បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​អស់​រយះ​ពេល​ជិត​២​ឆ្នាំ​មក​ហើយ

ខេត្តស្វាយរៀង​៖ លូ​ទឹក​ស្អុយ​ស្ទះ​បែកធ្លាយ​ហូរ​កាត់​ថ្នល់​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​និង​លិច​ចូល​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ​១​គ្រួសារ​ជះក្លិន​ស្អុយ​អា​សោច បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​អស់​រយះ​ពេល​ជិត​២​ឆ្នាំ​មក​ហើយ គ្មាន​អាជ្ញាធរ​ណា​មាន​ដំណោះស្រាយ​នោះ​ទេ​ជាមួយ​គ្នា​នោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​រិះគន់​ឥត​សំចៃមាត់​ថា​អាជ្ញាធរ​សង្កាត់​ស្វាយ​រៀង​អសមត្ថភាព ។

ប្រជាពលរដ្ឋ​រិះគន់​នេះ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១០​ព្រឹក នៅ​ភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

លោក​សុខ សុវណ្ណ​រ៉ា អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​លូ​បង្ហូរទឹក​ស្អុយ​បាន​ស្ទះ​បែកធ្លាយ​ហូរ​ទឹក​កាត់មុខ​ផ្ទះ​ដក់​នៅ​លើ​ថ្នល់​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​និង​ហូរ​ចូល​ក្នុងផ្ទះ​របស់​ពួក​គាត់ អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ តែ​ពុំ​ឃើញ​មាន​ដំណោះស្រាយ​នោះ​ទេ ។

ក្នុង​នោះ​ដែរ​ប្រជាពលរដ្ឋ​ក៏​បាន​លើក​ឡើង​ស្រ​ដៀង​ៗ​គ្នា​ថា​នៅ​ខែវស្សា​ទឹក​ស្អុយ​ដែល​ហូរ​ចេញពី​ក្នុង​លូ​បាន​លិច​ត្រឹម​ជង្គង់​ហើយ​បច្ចុប្បន្ន​គឺ​លិច​ជា​ប្រចាំ​ត្រឹម​ភ្នែកគោ ដោយ​មាន​ក្លិនស្អុយ​អា​សោច​យ៉ាង​ខ្លាំង​ហើយ​ពេល​ពួក​គាត់​ទៅ​ជម្រាប អាជ្ញាធរ​សង្កាត់ អាជ្ញាធរ​ក្រុង​ដែរ ប៉ុន្តែ​អាជ្ញាធរ

គ្រាន់តែ​មក​មើល​ហើយ​មិន​បាន​ដោះស្រាយ​ទេរ​ហូត​ដល់​សព្វថ្ងៃ ។

យ៉ាងណា​នោះ​ប្រជាពលរដ្ឋ​ទាំង​ជាង​២០​គ្រួ​សារបាន​សំណូមពរ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​មេត្តា​ជួយ​មើល​សុខទុក្ខ​ប្រជាពលរដ្ឋ​ផង ៕