ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​សាក់​សំពៅ​អនុវត្ត​បាន​ល្អ​គោលនយោបាយ​ភូមិ​-សង្កាត់​មានសុវត្ថិភាព

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ លោក​ប៊ុ​ន សេរី អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ លោក​អ៊ុ​ក សុផល អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជា​​ជន​ចុះ​ជួយសង្កាត់​សាក់​

រាជធានី​ភ្នំពេញ ​៖ លោក​ប៊ុ​ន សេរី អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ លោក​អ៊ុ​ក សុផល អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជា​​ជន​ចុះ​ជួយសង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​ និង​សហការី រួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ កាលពី​ថ្ងៃ​ទី​២៨ ​កុ​ម្ភៈ ២០១៥ បាន​ធ្វើ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សេចក្តីសំរេច​ចិត្ត​របស់​មហាសន្និបាត​វិសាមញ្ញ​តំណាង​
ទួ​ទាំង​ប្រទេសរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​សង្កាត់​សាក់​សំពៅ ។

មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលទើបបាន​បញ្ចប់​ទៅ​នា​ពេល​ថ្មី​ៗ​នេះបាន​ដាក់​ចេញ​សេចក្តីសំរេច​ចិត្ត​៩​ចំណុច ដែល​បានឆ្លុះ​បញ្ចាំង​ពី​ជំហរ​ដ៏​ម៉ឹង​ម៉ាត់ និង​ច្បាស់លាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​បុព្វហេតុការពារ និង​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ និង​ផល​ប្រ​យោ​ជ​ន៏​របស់​ប្រជាពលរដ្ឋ​។

លោក​ប៊ុ​ន សេរី បាន​លើក​ឡើង​ថា​ អង្គសន្និបាត​បាន​ធ្វើការ​វាយតំលៃ​យ៉ាង​ល្អិតល្អន់​ពី​សភាព​ការ​ណ៍ដែលបាន​កើតឡើង​ក្នុង​រយៈ​ពេល​១​ឆ្នាំ​កន្លង​ទៅ ក្រោយ​ការ​បោះ​ឆ្នោត​សាកល​អណ​ត្តិ​ទី​៥​នៃ​រដ្ឋសភា បើ​ទោះបី​មានការ​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​,​ ការ​ធ្វើ​កូដកម្ម​,​ បាតុកម្ម​ក្នុង​គោល​បំណ​ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ពី​សំណាក់​បក្ស​ប្រឆាំង​,​ សមាគម​,​ សហ​គមន៍​,​ សហជីព​ក៏​ដូច​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​យ៉ាងណា​ក្តី ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​រាជរដ្ឋាភិបាលបាន​ខិតខំ​បញ្ចៀសបាន​នូវ​ហេតុ​ការ​ណ៍អាក្រក់​ផ្សេង​ៗ​រក្សា​បាន​ស្ថិរភាព​ន​យោបាយ ស្ថិរ​ភាព​សេដ្ឋកិច្ច​សង្គម​នាំ​មក​នូវ​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋដោយ​ប្រកាន់ខ្ជាប់​នូវវិធានការ​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​។​

លោក​បាន​ផ្តាំផ្ញើដល់​សមាជិក សមាជិកា​គណបក្ស​ក៏​ដូច​អាជ្ញាធរដែនដី​ត្រូវ​កែ​លំអ​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​មាន​កន្លង​មក​ក្នុង​ការងារ​ដើម្បី​បំរើសេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា​ដោយ​តាំងខ្លួន​ជា​អ្នកបំរើ​។

លោក​ប៊ុ​ន សេរី បាន​ថ្លែង​កោតសរសើរ​ដល់​អាជ្ញាធរ​សង្កាត់​,​ ភូមិ​ក្នុង​សង្កាត់​សាក​សំពៅ ពិសេស​ការ​ចូលរួមរបស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ​-សង្កាត់មាន​សុវត្ថិភាព​ដែល​ធ្វើ​ឲ្យ​ភូមិសាស្ត្រ​សង្កាត់​កាត់​បន្ថយ​យ៉ាងច្រើន​បទល្មើស​ផ្សេង​ៗ​ធ្វើ​ឲ្យប្រជាពលរដ្ឋ​យើង​រីករាយ​ក្នុង​ការ​រស់នៅ​ និង​ផ្តល់​ទំនុកចិត្ត​ដល់​អាជ្ញាធរ​៕​