ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​ស្តារ​ប្រឡាយ​៣​ខ្សែ​ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ លោក​សាំ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និងលោក​ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​មើល

រាជធានី​ភ្នំពេញ ​៖ លោក​សាំ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និងលោក​ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​មើល​សកម្មភាព​ស្តារប្រឡាយ​ចំនួន​៣​ខ្សែ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​ដំណើរការ​ស្តារ​តាំងពី​ដើម​ស​ប្តា​ហ៏​កន្លង​មក ដើម្បី​រំដោះ​ទឹក​ចេញពី​ភូមិសាស្ត្រ​របស់​ខណ្ឌ​ពោធិ​សែន​ជ័យ និង​១​ផ្នែក​ទៀត​របស់​ខណ្ឌដង្កោ​នៅ​រដូវវស្សា​នេះ ។

លោក​សាំ ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ប្រឡាយ​ទាំង​៣​ខ្សែ​ដែល​កំពុង​ស្តារ​នា​ពេល​នេះ​មាន​ប្រឡាយ​ទួល​ពង្រ​មាន​ប្រវែង​៧​គីឡូម៉ែត្រ​ ទទឹង​ពី​៦​ទៅ​៨​ម៉ែត្រ​ ​ជំរៅ​ពី​៣​ទៅ​៤​ម៉ែត្រ ​រួម​ទាំង​គំរោងស្ថាបនា​ផ្លូវ​តាម​មាត់​ប្រឡាយ​ផង​ដែរ​។​ ទី​២-ប្រឡាយ​ភូមិ​ព្រៃ​ទា ក្នុង​សង្កាត់​ចោម​ចៅ​ប្រវែង៥​គីឡូម៉ែត្រ​,​ ទទឹង​ពី​៦​ទៅ​៨​ម៉ែត្រ​ និង​ខ្សែ​ទី​៣ គឺ​ប្រឡាយ​៣០​អ៊ឹម​(៣០M)​ចាប់ពី​ផ្លូវជាតិ​លេខ​៣ ដល់​វត្ត​ឬ​ស្សី​សាញ់ មាន​ប្រវែង​៦​គីឡូម៉ែត្រ​,​ ទទឹង​៦​ម៉ែត្រ​។

លោកនាយក​មន្ទីរ​ឲ្យ​ដឹង​ទៀត​ថា​ ប្រឡាយ​ទាំង​៣​ខ្សែ​នេះ​បាន​បើក​ដំណើរការ​ស្តារ​ព្រម​គ្នា ​បន្ទាប់​ពី​ប្រឡាយ​នេះ មាន​ស្ថានភាព​គោក​រាក់​ទើប​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​ស្តារ​ប្រឡាយ​នេះ​ជា​ចាំបាច់ និង​ឲ្យ​បាន​រួចរាល់​នៅ​មុន​រដូវវស្សា​មក​ដល់​។​ ​​ប្រឡាយ​ទាំង​៣​ខ្សែ​នេះ មាន​តួនាទី​សំខាន់​ក្នុង​ការ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី ភូមិ​សាស្ត្រ និង​កាត់​បន្ថយ​ការ​លិចលង់​ពី​តំបន់​ជា​ច្រើន​ក្នុង​សង្កាត់​ចោម​ចៅពី​កំណាត់​ផ្លូវជាតិ​លេខ​៣ និង​លេខ​៤​។​

កាត់​បន្ថយ​ការ​លិចលង់​នៅ​ចំណុច​ភូមិ​ត្រពាំង​ពោធិ​,​ ភូមិ​ព្រៃ​ព្រីងខាងត្បូង ព្រៃ​ព្រីង​ខាងជើង​,​ ព្រៃ​ជី​សាក់​ និង​តំបន់​ជម្ពូ​វ័នក៏ដូច​តំបន់​ជុំវិញ​ផង​ដែរ ។ លោក​សាំ ពិ​សិទ្ធ និង​លោក​​ហែម ដា​រិ​ទ្ធ បាន​សំណូមពរ​ និង​សុំ​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ចំពោះផល​ប៉ះពាល់​ក្នុង​ពេល​កំពុង​ដំណើរការ​ស្តារ​ប្រឡាយ​នេះ និង​សុំ​ឲ្យ​មានការ​ចូលរួម​ថែរក្សា ប្រឡាយ​ទាំង​៣​ខ្សែ​នេះ​ឲ្យ​បាន​ល្អ​សំរាប់​ប្រើប្រាស់​ជា​ប្រ​យោ​ជ​ន៏​រួម ពិសេស​បំពេញ​តួនាទី បញ្ចេញ​ជំនន់​ទឹកភ្លៀង​ចេញពី​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​លិចលង់​កន្លង​មក​៕​