ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ឆ្លាម​បុក​ម៉ូតូ​ឌ្រីម​របួស​ធ្ងន់​ស្រាល​៣នាក់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ ស្រី​២នាក់​បាន​រង​របួ​ស​ធ្ងន់​ និង​ម្នាក់​ទៀត​របួស​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍រវាង​រថយន្ត​កាមរី​ឆ្លាមបើក​បុក​ម៉ូតូ​

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ ស្រី​២នាក់​បាន​រង​របួ​ស​ធ្ងន់​ និង​ម្នាក់​ទៀត​របួស​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍រវាង​រថយន្ត​កាមរី​ឆ្លាមបើក​បុក​ម៉ូតូ​ធុន​C125 ។ ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​​​ដែរ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១ មីនា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​៤៣-៤៤ ស្ថិត​ក្នុង​ភូមិ​រលាំង​សង្កែ សង្កាត់​សុពណ៌​ទេព ក្រុង​ច្បារ​មន​។

ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​ឈ្មោះឃុន សុផល ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហួន ចិន្តា អាយុ​២៣​ឆ្នាំ ចំណែក​ប្អូន​ស្រី​ឈ្មោះ​ឃុន ស្រី​ណាន អាយុ​១៧​ឆ្នាំ ។ អ្នក​ទាំង​៣​ ស់​នៅ​ក្រុង​ភ្នំពេញ​ ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្អែក​ពង ឃុំ​តាំង​ស្យា ស្រុក​ភ្នំ​ស្រួច​ ចំណែក​អ្នក​បើក​បរ​រថយន្ត​ឆ្លាម​ឈ្មោះ​សៅ​តុង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​អន្ទង់​ខ្លឹន ឃុំ​មហា​សាំង ស្រុក​ភ្នំ​ស្រួច​។

ប្រភព​ពី​ពលរ​ដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​មនុស្ស​ប្រុស​ស្រី​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​C125 ពណ៌​ខ្មៅ​ ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​រថ​យន្ត​ឆ្លាម​មួយ​គ្រឿង​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​បាន​បុក​ម៉ូតូ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​រង​របួស​រដូក​រណែល​ពេញ​ផ្លូវ​ត្រូវ​ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បញ្ជូន​តាម​ម៉ូតូ​ឌុប​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព