ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​និង​គុយ​បា អាច​បើក​ស្ថានទូត​មុន​កិច្ចប្រជុំ​កំពូល​បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក

9 ឆ្នាំ មុន

ស្ត្រី​អ្នកការទូត​ជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់ ថ្លែង​កាលពី​ថ្ងៃ​ទី ២៧ កុម្ភៈ កន្លង​មកនេះ​ថា លោកស្រី សង្ឃឹមថា សហរដ្ឋអាមេរិក​និង​គុយ​បា អាច​បើក​ស្ថានទូត មុន​កិច្ចប្រជុំ​កំពូល​របស់​បណ្តា​រដ្ឋ​នៅ​ទ្វីបអាមេរិក

ស្ត្រី​អ្នកការទូត​ជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់ ថ្លែង​កាលពី​ថ្ងៃ​ទី ២៧ កុម្ភៈ កន្លង​មកនេះ​ថា លោកស្រី សង្ឃឹមថា សហរដ្ឋអាមេរិក​និង​គុយ​បា អាច​បើក​ស្ថានទូត មុន​កិច្ចប្រជុំ​កំពូល​របស់​បណ្តា​រដ្ឋ​នៅ​ទ្វីបអាមេរិក ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១០ និង​១១ មេ​សា ខាង​មុខ​នេះ ។

លោកស្រី Roberta Jacobson អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ទទួល​បន្ទុក​កិច្ចការ​អឌ្ឍគោល​ខាងលិច អះអាង​បែប​នេះ​ក្រោយ​ការ​ចរចា​គ្នា​លើក​ទី​២ រវាង​ក្រុង​វ៉ា​ស៊ីន​តោន និង​ក្រុង​ឡា​ហា​វ៉ា​ន សំដៅ​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ការទូត ។

ចំណែក​លោកស្រី Josefina Vidal ប្រមុខ​គណៈប្រតិភូ​គុយ​បា ចូលរួម​ក្នុង​ការ​ចរចា ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា យើង​សម្រេច​បានការ​រីក​ចម្រើន​នានា​ក្នុង​ការ​ចរចា ក៏​ប៉ុន្តែ​នៅ​មានការ​ខ្វែងគំនិត​គ្នា​នានា​ទៀត ។

ការ​ចរចា​គ្នា​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ក្រោយ​ការ​ចរចា​វគ្គ​ទី​មួយ កាលពី​ថ្ងៃ​ទី​២២ មក​រា នៅ​រដ្ឋធានី​គុយ​បា ក្រុង​ឡា​ហា​វ៉ា​ន ហើយ​ការ​ចរចា​នេះ ស្ថិត​ក្នុង​ដំណាក់កាល​មួយ​នៃ​ការ​អនុវត្ត​នយោបាយ​ថ្មី​របស់​អា​មេ​រិ​ក ចំពោះ​គុយ​បា ប្រកាស​ដោយ​លោក​ប្រធានាធិបតី ប៉ា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ខែធ្នូ ឆ្នាំ​២០១៤ ៕