ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្ទឹង​សែន បង្ក្រាប​ទីតាំង​បញ្ជល់មាន់​មួយ​កន្លែង​របស់​ឈ្មោះ​សាយ ភា​រិ​ន្ទ

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹង​សែន សហការ​នឹង​ប៉ុស្តិ៍​រដ្ឋបាល​ដំរី​ជាន់​ខ្លា ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់​១​កន្លែង នៅ​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៥។

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹង​សែន សហការ​នឹង​ប៉ុស្តិ៍​រដ្ឋបាល​ដំរី​ជាន់​ខ្លា ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់​១​កន្លែង នៅ​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៥។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​បើក​លេងល្បែង​ស៊ីសង​ជល់​មាន់​ខាងលើ មានឈ្មោះ​សាយ ភា​រិ​ន្ទ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​ភូមិ​បល្ល័ង្ក​កើត សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ដកហូត​បាន​នូវ​វត្ថុ​តាង រួម​មាន​មាន់​ចំនួន​៩​ក្បាល ម៉ូតូ​០៨​គ្រឿង និង​មនុស្ស​ចំនួន ០៨​នាក់ នាំ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន ធ្វើការ​អប់រំ​ឲ្យ​ឈប់​ប្រព្រឹត្តិ​ទៀត ព្រោះ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​លេង​នោះ​ទេ ។

បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​ឈ្មោះ​សាយ ភា​រិ​ន្ទ ដែល​ជា​ម្ចាស់ផ្ទះ​និយាយ​ថា មាន់​ដែល​ពួក​គេ​នាំ​គ្នា​ជល់​នោះ គឺ​មាន​តែ​១​គូ​ទេ យក​មក​ភ្នាល់​គ្នា​លេង​ដាក់​ស្រា​បៀរ​១​កេស​តែ​ប៉ុណ្ណោះ ដោយ​រ៉ៃ​លុយ​គ្នា​ម្នាក់​៥.០០០​រៀល​ដាក់ បើ​មាន់​អ្នក​ណា​ឈ្នះ និង​បាន​ស្រា​នេះ​ផឹក ចំណែក​មាន់​ដទៃ​ទៀត​នោះ គឺជា​មាន់​ដែល​មិត្ត​យក​មក​ផ្ញើរ​ទុក​គ្រាន់​បង្កាត់​ពូជ​ទេ ហើយ​ក៏​ពុំ​ទាន់​បាន​ជល់​អ្វី​ស្រួលបួល​ផង ក៏​ត្រូវ​ប៉ូលិស​ចាប់​តែ​ម្តង ៕