ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​រូបថត​ម្នាក់ និង​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ស្លា.ប់​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន

9 ឆ្នាំ មុន

អ្នកកាសែត​រូបថត​ម្នាក់ និង​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​ដូច​គ្នា​បាន​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន តំបន់​របស់​ពួក​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្ស៊ី ទោះបីជា​មាន​បទ

អ្នកកាសែត​រូបថត​ម្នាក់ និង​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​ដូច​គ្នា​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន តំបន់​របស់​ពួក​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្ស៊ី ទោះបីជា​មាន​បទ​ឈប់​បាញ់​គ្នា​ដ៏​ផុយ​ស្រួយ​ដែល​នាំ​ឱ្យ​មានការ​ភ័យ​ខ្លាច​លើ​ការ​ផ្ទុះ​ជា​ថ្មី​នៃ​ការ​ប្រយុទ្ធ​គ្នា ។

អ្នក​ថតរូប​ឱ្យ​កាសែត​អ៊ុយ​ក្រែ​ន SEGODNIA លោក​ស័​រ​ហ្គី​អីុ នី​កូ​ឡា​អីុ​យេ​វ និង​យុទ្ធ​ជន​ម្នាក់​នៃ​កងជីវពល​ជាតិនិយម PRAVY SEKTOR ត្រូវ​ស្លាប់​នៅ​ពី​ស្គី ជា​ភូមិ​មួយ​ស្ថិត​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​ក្រុង​ដូ​ណេ​ត​ស្ក៍​ដែល​រង​ការ​បំផ្លាញ​ដោយ​សង្គ្រាម ។

ទោះបី​យ៉ាងណា កងទ័ព​អ៊ុយ​ក្រែ​ន​រៀបរាប់​ពី​ការ​ចុះ​ថយ​ច្រើន​នៃ​ការ​បាញ់ប្រហារ​នា​យប់​ថ្ងៃ​ទី​២៧ មក ២៨ កុម្ភៈ បន្ទាប់​ពី​អំពើ​ហិង្សា​ដែល​សម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន​៣​នាក់​នៅ​ជិត​ព្រ​លាន​យន្តហោះ​ក្រុង​ដូ​ណេ​ត​ស្ក៍ ក្នុង​ការ​វាយប្រហារ​មួយ​របស់​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​រថក្រោះ និង​កាំភ្លើងត្បាល់ ។

អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន លោក​អាន​ឌ្រី​អីុ​លូ​សេន​កូ រៀបរាប់​ពី​ការ​ប៉ះទង្គិច​គ្នា​មួយ​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន និង​ពួក​ឧទ្ទាម​នៅ​ជុំវិញ​ព្រ​លាន​យន្តហោះ​ក្រុង​ដូ​ណេ​ត​ស្ក៍ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ តែ​ពុំ​បណ្តាល​ឱ្យ​មាន​ទាហាន​ស្លាប់​ឡើយ​ក្រៅពី​របួស​៣​នាក់ ៕