ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី OneDriveUpdate ថ្មី​កាន់តែ​ទំនើប​ជាង​មុន

9 ឆ្នាំ មុន

កម្មវិធី OneDrive សម្រាប់​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone​បាន​Update​កាន់តែ​ថ្មី និង​ទំនើប​ជាង​មុន ពោល​គឺ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​ចុះ​ឈ្មោះ​ក្នុង​

កម្មវិធី OneDrive សម្រាប់​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone​បាន​Update​កាន់តែ​ថ្មី និង​ទំនើប​ជាង​មុន ពោល​គឺ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​ចុះ​ឈ្មោះ​ក្នុង​ទូរស័ព្ទ​ជាមួយនឹង​គណនី Microsoft ក្រៅពី​នេះ​លោក​-​អ្នក​អាច​ការពារ​រាល់​ទិន្នន័យ​ក្នុង​កម្មវិធី OneDrive​ជាមួយ​លេខ​សម្ងាត់ PIN Code ។

ខាងក្រោម​នេះ​គឺជា​ចំណុច​ពិសេស​របស់​កម្មវិធី OneDrive ៖
១-​ចុះ​ឈ្មោះ​ចូល​ក្នុង​កម្មវិធី OneDrive​ជាមួយនឹង​គណនី Microsoft​បន្ថែម​ថ្មី ១ ទៀត ។
២-​លេខ​សម្ងាត់ PIN Code ការពារ​ពី​មនុស្ស ផ្សេង​ទៀត​ដែល​មាន​បំណង​ផ្លាស់​ប្តូរ លួច ឬ លុប Files របស់​អ្នក ។
៣-​អតិថិជន​ស្មា​ត​ហ្វូ​ន​ប្រព័ន្ធ Windows  phone​ទាំងអស់​អាច​បង្កើត Album ជា​រូបភាព ឬ​វី​ឌី​អូ និង​ផ្ញើ​ទៅ​កាន់​មិត្តភក្តិ មនុស្ស​ជាទី​ស្រឡាញ់​បាន​ទៀត​ផង ។

៤-​ក្រៅពី​នេះ​លោក​-​អ្នក​អាច Upload ដោយ​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ផ្ទុក​រហូត​ទៅ​ដល់​៣០​ជី​ហ្គា​បៃ​ឯនោះ ៕