ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយកីឡាករ កីឡាការិនី​មុន​ពេល​ចេញ​ទៅ​ហ្វឹកហាត់​នៅ​មី​យ៉ា​ន់​ម៉ា និង​ថៃ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ កាលពី​ថ្ងៃ​សុក្រ ទី​២៧ កុម្ភៈ កន្លង​មកនេះ​បាន​រៀបចំ​ពិធី​សំណេះសំណាល​មួយ​រវាង​មន្ត្រី​អគ្គនាយកដ្ឋាន​អប់រំ​កាយ និង​កីឡា

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ កាលពី​ថ្ងៃ​សុក្រ ទី​២៧ កុម្ភៈ កន្លង​មកនេះ​បាន​រៀបចំ​ពិធី​សំណេះសំណាល​មួយ​រវាង​មន្ត្រី​អគ្គនាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ជាមួយ​កីឡាករ​-​កីឡាការិនី​មក​ពី​សហព័ន្ធ​កីឡា​ចំនួន​៣ ដែល​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ថៃ គឺ​កីឡា​សី Chinlone សី​ប៉ាក់​តា​ក្រ និង​កីឡា​ទ្រី​យ៉ា​ត្លុង ។

លោក​ប៉ុ​ន សុខ នាយក​មជ្ឈមណ្ឌល ហ្វឹកហ្វឺន​កីឡា​ជាតិ​បានឱ្យ​ដឹង​ថា ប្រភេទ​កីឡា​ដែល​ត្រូវ​បញ្ជូន​ឱ្យទៅ​ធ្វើការ​ហ្វឹកហាត់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នោះ គឺ​កីឡា​សី Chinlone ដែល​មាន​ទាំង​កីឡាករ និង​អនុរក្ស ព្រមទាំង​គ្រូបង្វឹក​ទៀត​ផង​នោះ​ចំនួន​១០​នាក់ ។ អ្នកដឹកនាំ​ប្រតិភូ​កីឡា​ទៅ​ចូលរួម​ប្រកួត​មាន​លោក​លន់ ច​ន្ធូ ជា​អនុរក្ស លោក​ឈួ​ន បុ​៉​ណ្ណ​រ៉ា ជា​គ្រូ​ជំនួយ​។ ចំណែក​កីឡាករ​មាន​ដូច​ជា អឹុង ណា​រិ​ទ្ធ​, ជិន សុ​វ​ណ្ណា​រិ​ទ្ធ​, រៀម សុខ​ភី​រម្យ​, ហេង រ៉ា​វុ​ធ​, ជាតិ ខេ​ម​រិ​ន្ទ​, សុភៈ​ ​ច​ន​នី​, ណា​ង សុភាព និង​កីឡាករ​ត្រឹង លី ។ ប្រភេទ​កីឡា​សី​ប៉ាក់​តា​ក្រ​ដែល​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​វិញ​នោះ​ប្រធាន​ប្រតិភូ​ដឹកនាំ គឺ​លោក​ស៊ិ​ន សុ​តុលា ជា​អនុរក្ស លោក​ជាតិ ខេមរា ជា​គ្រូបង្វឹក លោកស្រី​យ៉ែ​ម ប៉​ព្រៀង គ្រូ​ជំនួយ ។ ក្រៅពី​នោះ​ជា​កីឡាការិនី​ទាំងអស់​មាន​៨​រូប​មាន​ដូច​ជា​កីឡាការិនី​សន សុភាព​, ពេជ្រ សុ​ផា​, ងួ​ន ច័ន្ទ​បូរ​មី​, សុទ្ធ ស្រី​លក្ខណ៍​, ឯម ពិសិដ្ឋ​, អ៊ុ​ក សុខសាន្ត​, ច​ន ពេជ្រ​ញ៉ា និង​កីឡាការិនី​សន សោ​ភ័​ណ្ឌ ។ ចំពោះ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ដូច​គ្នា​មាន​ទាំងអស់​ចំនួន​៦​រូប គឺ​ប្រធាន​ប្រតិភូ​ដឹកនាំ​ដោយ​លោកស្រី សូ​វ៉ា​ន់​ដេ​ត ជា​គ្រូបង្វឹក លោក​ឡាក់ ពុទ្ធិ​សិទ្ធិ ជា​អនុរក្ស និង​កីឡាករ​៤​រូប​ទៀត​មាន​កីឡាករ​ឈុ​ន ប៊ុ​ន​ថន​, ចេ​ង ចាន់​តា​រ៉ា​, សែ សុភ​ស និង​អាង ពេជ្រ​ពិសិដ្ឋ ។

លោក​ប៉ុ​ន សុខ បានឱ្យ​ដឹង​ទៀត​ថា ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​នោះ គឺ​មាន​រយៈពេល​១​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែមីនា ។ ចំណែក​សី​ប៉ាក់​តា​ក្រ​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ដូច​គ្នា គឺ​ចាប់ពី​ថ្ងៃ​ទី​១ ខែមីនា ដល់​ថ្ងៃ​ទី​១៥ ខែមេសា និង​ប្រភេទ​កីឡា​សី Chinlone ត្រូវធ្វើ​ដំណើរ​ទៅ​ហាត់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ចាប់ពី​ថ្ងៃ​ទី​១ ខែមីនា ដល់​ថ្ងៃ​ទី​២៥ ឧសភា ។

លោក​អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំងក្លា​បំផុត កុំ​មានការ​ធ្វេសប្រហែស​ឱ្យ​សោះ​ព្រោះថា នៅ​សល់​រយៈពេល​មិន​វែង​ប៉ុន្មា​ន​ទៀត​ទេ នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​ប្រទេស​សិង្ហ​បុរី​ហើយ ។ លោក​ក៏​បាន​លើក​ឡើង​អំពី​ប្រសាសន៍​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​ឱកាស​ធ្វើ​មហាសន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៤ និង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​ថា វិញ្ញាសា​កីឡា​សី​ប៉ាក់​តា​ក្រ គឺជា​ប្រភេទ​កីឡា​ដែល​យើង​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ដណ្តើម​យក​មេដាយ​បន្ទាប់​ពី​កីឡា​ប៊ូល និង​ប៉េតង់ ។ ដូច្នេះ​លោក​សំណូមពរ​ហើយ​សំណូមពរ​ទៀត ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ត្រងត្រាប់​ស្តាប់​គ្រូ និង​គោរព​វិន័យ​ឱ្យ​បាន​ល្អ​ដើម្បី​ក្លាយជា​កីឡាករ​ល្អ និង​ពូកែ​ដណ្តើម​មេដាយ​ជូន​ជាតិ​ឱ្យ​បាន ៕