ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដេវូបើក​សុខៗឆេះ​​ផ្អើល​ទាំង​ព្រឹក

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ដេ​វូ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​២E៥២៨០ កំពុង​បើក​បរ​សុខៗ​ស្រាប់តែ​ឆេះ​សន្ធោ​សន្ធៅ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ដេ​វូ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​២E៥២៨០ កំពុង​បើក​បរ​សុខៗ​ស្រាប់តែ​ឆេះ​សន្ធោ​សន្ធៅ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ដង​ទឹក​ជួយ​ពន្លត់​ទាន់​ពេល​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១ មីនា ២០១៥ នៅ​ចំណុច​ក្បែរ​ផ្ទះ​សំណាក់​ស្រែ​លាភ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក​។

​មុន​ពេល​កើត​ហេតុ​ រថយន្ត​ខាង​លើ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បឹង​កក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ពេល​មក​ជិត​ដល់ចំណុច​ផ្ទះ​សំណាក់​ស្រែ​លាភ​ស្រាប់​តែ​ឆេះ​តែ​ម្តង ធ្វើ​ឱ្យ​ម្ចាស់​រថយន្ត​ភ័យ​លោត​ចុះពី​លើ​រថយន្ត​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​អ្នក​រស់​នៅ​ក្បែរ​ខាង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ដងទឹក​ជួយ​ចាក់​ពន្លត់​ទាន់​ពេល​ធ្វើ​ឱ្យ​រថយន្ត​ឆេះ​ខូច​ខាត​អស់​គ្រឿង​ក្នុង​។

ទាក់​ទិន​នឹង​មូល​ហេតុ​នៃ​ការ​ឆេះ​នេះ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​ឆ្លង​អាគុយ​ក្នុង​រថយន្ត​៕