ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​ល្អ​ប្រណីត​ខ្ពស់កប់ពពក​ចំនួន​10​លើ​ពិភពលោក

9 ឆ្នាំ មុន

កោះ​សនិ្ត​ភាព​សូម​បង្ហាញ​ជូន​សណ្ឋាគារ​ល្អ​ប្រណីត​ខ្ពស់កប់ពពក​ចំនួន​១០ លើ​ពិភពលោក​យោង​តាម​គេហទំព័រ​បរទេស TheRichest ។

១-​សណ្ឋាគារ​JW Marriott Marquis

កោះ​សនិ្ត​ភាព​សូម​បង្ហាញ​ជូន​សណ្ឋាគារ​ល្អ​ប្រណីត​ខ្ពស់កប់ពពក​ចំនួន​១០ លើ​ពិភពលោក​យោង​តាម​គេហទំព័រ​បរទេស TheRichest ។

១-​សណ្ឋាគារ​JW Marriott Marquis
សណ្ឋាគារ JW Marriott Marquis​ស្ថិត​ក្នុង ទីក្រុង​ឌូ​បៃ​ប្រ​ទេ​អា​រ៉ាប់​រួម មាន​កម្ពស់​៣៥៥ ម៉ែត្រ បន្ទប់​ស្នាក់​នៅ​មាន​ចំនួន​១៦០០ បន្ទប់ និង​ចំណាយ ២៨០ ដុល្លារ​ស្នាក់​នៅ ១ យប់ ។

២-​សណ្ឋាគារ​Rose Rayhaan
សណ្ឋាគារ​Rose Rayhaan ស្ថិត​ក្នុង​ទីក្រុង ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម មាន​កម្ពស់​៣៣៣ ម៉ែត្រ មាន​បន្ទប់​ស្នាក់​នៅ​ច្រើន​ជាង ៦៨០ បន្ទប់ និង​សាងសង់​ឡើង​ក្នុង​រយៈ​៣​ឆ្នាំ គឺ​ពី​ឆ្នាំ ២០០៤​ដល់​២០០៧ ។

៣-​សណ្ឋាគារ Burj Al Arab
សណ្ឋាគារ Burj Al Arab ស្ថិត​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម មាន​កម្ពស់ ៣២១ ម៉ែត្រ និង​មាន​ចំនួន​២៨​ជាន់ ។

៤-​សណ្ឋាគារ Jumeirah Emirates Towers
សណ្ឋាគារ Jumeirah Emirates Towers ស្ថិត​ក្នុង​ទីក្រុង​ឌូ​ប៊ៃ​ប្រទេស​អា​រ៉ាប់​រួម កម្ពស់ ៣០៩​ម៉ែត្រ និង​៥៦​ជាន់​សាងសង់​ក្នុង​រយៈពេល​៤ ឆ្នាំ ។

៥-​សណ្ឋាគារ Bayoke Tower II
សណ្ឋាគារ Baiyoke Tower II ស្ថិត​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កម្ពស់​៣០៣ ម៉ែត្រ ។ សណ្ឋាគារ Baiyoke Tower II មាន ៨៥ ជាន់ និង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​ជា ៣០០ ពាន់​លាន​ដុល្លារ ។

៦-​សណ្ឋាគារ The Address Downtown
សណ្ឋាគារ The Address Downtown ស្ថិត​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម ។ សណ្ឋាគារ The Address Downtown មាន​៦៣​ជាន់ ។

៧-​សណ្ឋាគារ Grand Lisboa
សណ្ឋាគារ Grand Lisboa ស្ថិត​ក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន មាន​កម្ពស់​២៦៩​ម៉ែ​ត្រ ។ សណ្ឋាគារ Grand Lisboa មាន ៥២​ជាន់​។

៨-​សណ្ឋាគារ Trump Ocean Club International Hotel & Tower
សណ្ឋាគារ Trump Ocean Club International Hotel & Tower ស្ថិត​ក្នុង​ទីក្រុង​ប៉ា​ណា​ម៉ា ប្រទេស​ប៉ា​ណា​ម៉ា កម្ពស់​២៥៣​ម៉ែត្រ ។ សណ្ឋាគារ Trump Ocean Club International Hotel & Tower មាន​៧០​ជាន់ និង​ចំណាយ​ទឹកប្រាក់​៤០០ លាន​ដុល្លារ​ក្នុង​ការ​សាងសង់ ។

៩-​សណ្ឋាគារ State Tower
សណ្ឋាគារ State Tower ស្ថិត​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ មាន​កម្ពស់ ២៤៦​ម៉ែត្រ​។ សណ្ឋាគារ State Tower មាន ៦៨​ជាន់ ។

១០-​សណ្ឋាគារ Four Seasons Hotel Miami
សណ្ឋាគារ Four Seasons Hotel Miami ស្ថិត​ក្នុង​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក កម្ពស់ ២៤៣ ម៉ែត្រ ។ តម្លៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ ១ យប់​ចាប់ពី ៥០០ ទៅ​១០០០​ដុល្លារ ៕