ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើករថយន្ត​លឿនពេកបុក​ដើម​ឈើ​ក្រឡាប់​របួសធ្ងន់​-​ស្រាល​៤​នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ឡង់​គ្រី​ស្ស័​រពាក់​ស្លាក​លេខ​«នគរបាល»​១គ្រឿង​បើកបរ​ដោយ​​បុរស​ម្នាក់​​ដែល​គេ​ស្គាល់ថា​ជា​មន្ត្រី​នគរបាលអន្តោប្រវេសន៍​​ បើក​លឿន​ពេក​រេ​ចង្កូត​ទៅ​បុក​ដើម​ស្វាយ ដើម​ស្នាយ និង​ដើម​ដូង​ ក្រឡាប់​សង្កត់​លើ

រាជធានីភ្នំពេញ ៖ រថយន្ត​ឡង់​គ្រី​ស្ស័​រពាក់​ស្លាក​លេខ​«នគរបាល»​១គ្រឿង​បើកបរ​ដោយ​​បុរស​ម្នាក់​​ដែល​គេ​ស្គាល់ថា​ជា​មន្ត្រី​នគរបាលអន្តោប្រវេសន៍​​ បើក​លឿន​ពេក​រេ​ចង្កូត​ទៅ​បុក​ដើម​ស្វាយ ដើម​ស្នាយ និង​ដើម​ដូង​ ក្រឡាប់​សង្កត់​លើ​ បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​៤​នាក់​ រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​៣​នាក់ ។ ហេតុ​ការណ៍​នេះ​​កើតឡើង​នៅ​វេលា​ម៉ោង​៣​ និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ តាម​ផ្លូវជាតិ​លេខ​១ មុខ​កន្លែង​លក់​ដើមឈើ ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល ២-១៥៥៨ ជិះ​គ្នា​៤​នាក់​ បើក​បរ​ដោយ​​យុវជន​វ័យក្មេង​ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ ហើយ​ក៏​ជា​កូន​របស់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ផង​ដែរ បើកបរ​ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​ខាង​បាន​បួង​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ទៅ​បុក​បាក់​ដើម​ស្វាយ​១​ដើម ដើម​ដូង​១​ដើម និង​ដើម​ស្នាយ​១​ដើម ធ្វើ​ឲ្យ​ក្រឡាប់​សង្កត់​លើ​ដើមឈើ​ទាំង​៣​ដើម បណ្តាល​ឲ្យ​រថយន្ត​ផ្ទុះ​ពោង​សុវត្ថិភាព ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​បាន​លូន​ចេញពី​ក្នុង​រថយន្ត​ ដោយ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​៣​នាក់ ។

ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​កូន​ឈើ​បាន​ចរចា​ជាមួយ​ម្ចាស់​រថយន្ត​ទាមទារ​សំណង​១៨៣០​ដុល្លារ ដោយ​ធ្វើការ​ចរចា​គ្នា​រហូត​ដល់​យប់​ទើប​ខាង​រថយន្ត​សង​១២០០​ដុល្លារ​បញ្ចប់រឿង ៕