ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពាក់​ប្រាក់​អង្គការ​គ្មាន​លុយ​សង​លួច​គោ​ញី​គេ​មួយ​ក្បាល​យក​ទៅ​លក់ ​ត្រូវ​ចាប់ខ្លួន

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ បុរស​​ម្នាក់ត្រូ​វប្រជា​ពល​រដ្ឋ​ប្តឹង​សមត្ថកិច្ច​ឱ្យចាប់ខ្លួន បន្ទាប់​ពី​បានលួច​ចាប់​គោ​ញី​១​ក្បាល​ដែល​គេ​លែងឱ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​ព្រៃស្តុក​ក្រៀល បំណង​យក​លក់​

ខេត្តកំពង់ឆ្នាំង​ ៖ បុរស​​ម្នាក់ត្រូ​វប្រជា​ពល​រដ្ឋ​ប្តឹង​សមត្ថកិច្ច​ឱ្យចាប់ខ្លួន បន្ទាប់​ពី​បានលួច​ចាប់​គោ​ញី​១​ក្បាល​ដែល​គេ​លែងឱ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​ព្រៃស្តុក​ក្រៀល បំណង​យក​លក់​យកលុយ​សង​អង្គការ​ដែល​គេ​ជំពាក់​៣​ពាន់​ដុល្លារ​។​

ករណី​​​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​២​ និង​៣០​នាទីរសៀល​ ថ្ងៃ​ទី​២៧ ​កុម្ភៈ ​​២០១៥ ក្នុងភូមិ​បឹង​ស្ទេង ឃុំ​ខ្លូ​ង​ពពក ស្រុក​ទឹកផុស​។ ​លោក​នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​​ទ​ណ្ឌ
កំ​រិ​ត​​ស្រាល​ខេត្ត​​បានឱ្យ​​ដឹង​ថា​ ​បុរស​​​ខាងលើ​នេះ​​មាន​ឈ្មោះ ​នៅ ធី​ម​ អាយុ​៣៥​​ឆ្នាំ រស់នៅ​​ភូមិ​តាំង​​ធ្នង់ ឃុំ​​ជៀប ស្រុក​​ទឹក​ផុស​​។​

មុន​ពេលចាប់ខ្លួន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ទទួល​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនសង្ស័យម្នាក់​បាន​លួច​ចាប់​ និង​ដឹក​យក​គោ​ញី​១​ក្បាល ដែល​ម្ចាស់​គេ​លែងឱ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​ខាងលើ ពេល​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​ក៏​បាន​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​រូប​នោះ​បាន​យក​មក​សាកសួរ​​​ចម្លើយ​តាម​នី​តិ​វិធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាព​ថា​​ រូបគេ​ពិតជា​បាន​លួច​គោ​ញី​១​ក្បាលនោះ​មែន បំណង​យក​ទៅ​លក់​យក​លុយ​សង​អង្គការ​ដែល​គេ​នៅ​ជំពាក់​៣​ពាន់​ដុល្លារ​។​កាលពីមុនពេល​ដែល​គេ ​និង​ប្រពន្ធ​មិន​ទាន់​លែងលះ​គ្នា រូបគេ​បាន​ខ្ចី​លុយ​អង្គការ​ចំនួន​៤​អង្គការ មានអេ​លី​ស៊ី​ដា ២​កន្លែង  ក្រេ​ឌី​ត​១​កន្លែង និង​ស្ថាបនា​១​កន្លែង យក​ប្រាក់​សរុប​បាន​ចំនួន​៦​ពាន់​ដុល្លារ  ហើយ​ក្រោយមក​បាន​សង​គេ​ជា​បន្តបន្ទាប់​អស់​ចំនួន​៣​ពាន់​ដុល្លារ មក​ដល់​ពេល​នេះ​នៅ​ជំពាក់​គេ​៣​ពាន់​ដុល្លារ​ទៀត​។

ក្រោយ​ពី​ប្រពន្ធ​បាន​លែងលះ​គ្នា​ទៅ​បន្ទុក​នៃ​ការ​សង​ប្រាក់​អង្គការ​បាន​ធ្លាក់​មក​លើ​ខ្លួន​គេ​ជាអ្នក​សង​​។​ ដោយ​អង្គការ​មក​បង្ខំ​ទារប្រាក់​ជា​រៀង​រាល់​ខែ​ខ្លួន​គ្មាន​លុយ​សង  ទើប​ខ្លួន​បានសម្រេចចិត្ត​មក​លួច​គោ​ញី​គេ​១​ក្បាល​នេះ​បំណង​យក​ទៅ​លក់ អាច​បាន​ប្រាក់​ពី​៣០០​ទៅ​៤០០​ដុល្លារ ដើម្បីយក​លុយ​សង​អង្គការ​។​ ប៉ុន្តែ​ពេល​កំពុង​លួច​ដឹកគោ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
   ​