ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌដូនពេញ​វាយ​កំទេច​ទូ​ហេ្គ​ម​៥៥​គ្រឿង​ក្រោយ​ពី​បង្ក្រាប​បាន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ដើម្បី​លុប​បំបាត់​ល្បែង​ស៊ី​សង​ក្នុង​មូលដ្ឋាន​ស្រប​តាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ ដូ​ច្នេះ​អាជ្ញាធរ​ខណ្ឌដូនពេញ​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​ការ​បើក​ហេ្គ​ម​ល្បែង​ស៊ី​សង​ឱ្យ​បាន

រាជធានីភ្នំពេញ​ ៖ ដើម្បី​លុប​បំបាត់​ល្បែង​ស៊ី​សង​ក្នុង​មូលដ្ឋាន​ស្រប​តាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ ដូ​ច្នេះ​អាជ្ញាធរ​ខណ្ឌដូនពេញ​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​ការ​បើក​ហេ្គ​ម​ល្បែង​ស៊ី​សង​ឱ្យ​បាន ហើយ​ក្នុង​នោះ​យើង​បាន​ចាត់​កម្លាំង​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់​ក្នុង​ខណ្ឌ​ ដើម្បី​បង្ក្រាប​ និង​រឹប​អូស​យក​ទូ​ហេ្គ​ម​ទាំងនោះ​បានជា​បន្ដបន្ទាប់​​យក​មក​វា​យក​មេ្ទ​ច​ចោល​ ប្រយោជន៍​កុំឱ្យ​ពួក​ឈ្មួញ​ឆ្លៀតឱកាស បើក​ល្បែង​ហេ្គ​ម​ស៊ី​សង​ទាំងនេះ​ទៀត ។​ នេះ​ជា​ប្រសាសន៍​របស់​លោក​គួ​ច ចំរើន​ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ ក្នុង​ពិធី​វាយ​កំទេច​ទូ​ហ្គេ​ម​ចំនួន​៥៥​គ្រឿង ក្នុង​នោះ​មាន​ហ្គេ​ម​បាញ់​ត្រី​ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ក្នុង​សាលា​ខណ្ឌដូនពេញ ។​

លោក​អភិបាល​ខណ្ឌ​បាន​បញ្ជាក់​ថា ទូ​ហេ្គ​ម​ទាំង​អស់នេះ​ត្រូវ​បាន​រឹបអូស​ពី​កន្លែង​ធើ្វ​អាជីវកម្ម​ខុសច្បាប់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខណ្ឌដូនពេញ ខណៈ​ដែល​ពួក​គេ​បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ពុំ​មាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ​ដែនដី​នោះ​ឡើយ ។ ទូ​ហេ្គ​ម​ទាំងនេះ​គឺ​ជា​ប្រភេទ​ហេ្គ​ម​ល្បែង​ស៊ី​សង ដែល​ធើ្វ​ឱ្យ សិស្សានុសិស្ស ឬ​យុវវ័យ​មួយ​ចំនួន​លះបង់​ការ​សិក្សា​ចូល​ទៅ​លេង​ហេ្គ​ម បំផ្លាញ​លុយ​ ឬ​ទ្រព្យសម្បត្ដិ​របស់​ឪពុក ម្ដាយ​ និង​អាណាព្យាបាល ។ លើស​ពី​នេះ​ទៀត​ វា​បាន​ធើ្វ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ សន្ដិសុខ​សង្គម​តាម​រយៈ​លេង​ហេ្គ​ម​ចាញ់​អស់​លុយ ធើ្វ​ឱ្យ​សិ​ស្សា​នុសិស្ស ឬ​យុវវ័យ​ទាំងនោះ​អាច​ប្រព្រឹត្ដ​អំពើ​អនាចារ​ដូច​ជា លួច ឆក់ ប្លន់ បង្កអសន្ដិសុខ​សង្គម​ជាដើម ។

ទូ​ហេ្គ​ម​ដែល​គេ​ចាត់ទុកជា​ល្បែងស៊ីសង​ជាង​៥០​គ្រឿង ក្នុង​នោះ​មាន​ទូ​ហេ្គ​មប្រភេទ​បាញ់​ត្រី​ចំនួន​៦​គ្រឿង​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​វាយ​កំទេច ចោល​ទាំងស្រុង បន្ទាប់​ពី​ទូ​ហេ្គ​ម​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ និង​រឹបអូស​បាន​ពី​កន្លែង​បើក​ធើ្វ​អាជីវកម្ម​ខុសច្បាប់​នៅ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ខណ្ឌដូនពេញ​ ហើយ​នេះ​ក៏​ជា​ការ​ប្តេជ្ញា​របស់​លោក​អភិបាល​ខណ្ឌដូនពេញ​នា​ពេល​កន្លង​មក​ ដែល​បាន​លើក​ឡើង​ថា​ នៅ​ចុងឆ្នាំ​២០១៥​មិន​មាន​ហ្គេ​ម​ប្រភេទ​ល្បែង​ស៊ី​សង​ក្នុង​ខណ្ឌដូនពេញ​ទៀត​ទេ​៕