ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​សែន​សុខ​ប្តេជ្ញា​យកជ័យ​លា​ភី​ទីក្រុង​ស្អាត​បន្ត​ទៀត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដើម្បី ធ្វើ​ឱ្យ​ទីក្រុង​ស្អាត​ស្រប​តាម​ការ​ចង់បាន របស់​ប្រជាពលរដ្ឋ​ទូទៅ​និង​ឆ្លើយ​តប​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​ស្អាត​ស្រប​ផង​នោះ កាលពី​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក លី សា​វេ​ត អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ

រាជធានី​ភ្នំពេញ​៖ ដើម្បី ធ្វើ​ឱ្យ​ទីក្រុង​ស្អាត​ស្រប​តាម​ការ​ចង់បាន របស់​ប្រជាពលរដ្ឋ​ទូទៅ​និង​ឆ្លើយ​តប​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​ស្អាត​ស្រប​ផង​នោះ កាលពី​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក លី សា​វេ​ត អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ​និង​លោក​ជុំ សា​រ៉ា​យ​ចៅសង្កាត់​ភ្នំពេញ​ថ្មី​បាន​ដឹកនាំ​កម្លាំង​យុវជន ប្រជា​ការពារ​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ប្រារឰ​ពិធី​ទិវា​ជាតិ​ទីក្រុង​ស្អាត​ដើម្បី​និង​ធ្វើ​យុ​ទ្ធា​ការណ៍​ដើរ​រើស​សំរាម​តាម​បណ្តោយ​ផ្លូវ​១៩១៩​និង​ផ្លូវ​១៩៨៦ ចូលរួម​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​យើង​កាន់តែ​មាន​សោ​ភ័​ណ្ឌ​ភាព​ប្រសើរ​ឡើង ។

លោក​លី សា​វេ​ត​អភិបាល​ខណ្ឌ​សែន​សុខ​បាន​មាន​ប្រសាសន៍​ថា​ទីក្រុង​ស្អាត លុះត្រាតែ មានការ​ចូលរួម​សហការ​ទាំងអស់​គ្នា ពោល​អាជ្ញាធរ​ក៏​ប្រឹង​រៀបចំ​ជួយ​ប្រមូល​សំរាម​និង​បងប្អូន​ប្រជាពលរដ្ឋ ក៏​ចូលរួម​ទុកដាក់​សំរាម​ដោយ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​ទើប​យើង​សង្ឃឹមថានឹង​ទទួល​បាន​ជោគជ័យ ។

លោក​បន្ត​ថា​ទិវា​ខាងលើ​នេះ​ចាត់ទុកជា​ការ​បម្រើ​វិស័យ​ទេសចរណ៍​ជា​វិស័យ​អ​ទិ​ភាព​មួយ​ក្នុង​ចំណោម វិស័យ​អ​ទិ​ភាព​ទាំង​១០​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​២​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​មុំ​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន និង​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដោយសារ​មានការ​ប្រឹងប្រែង​លើ​វិស័យ​ទេសចរណ៍ ទីក្រុង​ស្អាត​នេះ​ហើយ ទើប​ខណ្ឌ​សែន​សុខ​បាន​ឆ្លង​ការ​ប្រលង ប្រណាំង​ក្នុង​ឆ្នាំ​២០១៥​នេះ​ទទួល​បាន​ជ័យ​លា​ភី​ផ្ការំដួល​មួយ​ទង ។ នេះ​ជា​លទ្ធផល បញ្ជាក់​ឱ្យ​ឃើញ​ថា យើង​ទាំងអស់​គ្នា​ត្រូវ ប្រឹងប្រែង​បន្ដ​ទៀត ដើម្បី​ធ្វើការ​ប្រលង ប្រណាំង​នៅ​លើក​ក្រោយ​ៗ​ទៀត ត្រូវ​តែ យកជ័យ​លា​ភី​ផ្ការំដួល​៣​ទង​ឱ្យ​បានជា​ដាច់ខាត ។

បន្ទាប់​មាន​មតិ​សំណេះសំណាល​ជា មួយ​មន្ដ្រី និង​ប្រជាពលរដ្ឋ​ក្នុង​ទិវា​ជាតិ ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ “​ជោគជ័យ ទីក្រុង​ស្អាត ជោគជ័យ​ទេសចរណ៍ ” រួច​មក​លោក​អភិបាល​ខណ្ឌ​បាន​ដឹកនាំ​មន្ដ្រី ក្រោម​ឱវាទ និង ប្រជាពលរដ្ឋ​រួម​គ្នា​រើស​សំរាម និង បោសសម្អាត​តាម​ដង ផ្លូវ​សាធារណៈ ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​ទីក្រុង​ស្អាត​ជោគជ័យ លើ​វិស័យ​ទេសចរណ៍ ៕