ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើករថយន្ដ​ដឹង​ដី​ស្ទើ​ភ្លើង ក្រឡាប់ចាក់​ដី​ចោល​នៅ​ពេល​បើក​ចូល​ការដ្ឋាន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងា​ជើង ខណៈ​អ្នកបើកបរ​ស្ទើ​ភ្លើង បើក​ចូល​ការដ្ឋាន​ផុង​កង់​មួយ​ចំហៀង​ខាងស្តាំ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់ចាក់​ដី ពេញ​ផ្លូវ ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៥០ នាទី យប់​

 រាជធានី​ភ្នំពេញ​៖ រថយន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងា​ជើង ខណៈ​អ្នកបើកបរ​ស្ទើ​ភ្លើង បើក​ចូល​ការដ្ឋាន​ផុង​កង់​មួយ​ចំហៀង​ខាងស្តាំ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់ចាក់​ដី ពេញ​ផ្លូវ ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៥០ នាទី យប់​ថ្ងែ​ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ត្រង់​ចំណុច​ការដ្ឋាន​កំពុង​សាងសង់ នៅ​ពហុ​កីឡាដ្ឋាន​អូស​ឡាំ​ពិ​ច តាម​បណ្ដោយ​ផ្លូវ​២១៤ ស្ថិត​ក្នុង ខណ្ឌ​៧​មក​រា​។ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ដ​ដឹង​ដី​មួយ​គ្រឿង ព​ណ៏​.​ស ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ២១៤ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ការដ្ឋាន​ចំណុច​កើតហេតុ​ដោយសារ​តែ​អ្នក​បើករថយន្ដ​ទំនងជា​ស្ទើរ ពេល​ថយ​រថយន្ដ​ចូល​ការដ្ឋាន រថយន្ដ​ក៏​ផុង​កង់​មួយ​ជំ​ហៀ​ង​ខាងស្ដាំ ធ្វើ​ឲ្យ​រថយន្ដ​ក្រឡាប​តែ​ម្តង ៕