ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់បាក់.កស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ស្រវឹង​ជិះម៉ូតូបុកបង្គោលថ្ម

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ យុវជន​២នាក់​ចេញពីផឹក​ស្រាក្លែម​ស៊ីសាច់ឆ្កែ ស្រវឹងជិះម៉ូតូទៅ​បុកបង្គោលថ្មអមចិញ្ចើមថ្នល់​ស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់ ​ដែលហេតុ​ការណ៍នេះ​កើត​ឡើង​ម៉ោង​១១ និង៣០នាទីព្រឹក​ថ្ងៃទី២៨ កុម្ភៈ ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវកោង​​អង្កាញ់​លើកំណាត់ផ្លូវជាតិលេខ១១ ក្នុងភូមិទួល​លំពែង ឃុំ​ព្រៃ​កណ្តៀង ស្រុកពាម​រក៍ ខេត្តព្រៃវែង ។

ខេត្តព្រៃវែង ៖ យុវជន​២នាក់​ចេញពីផឹក​ស្រាក្លែម​ស៊ីសាច់ឆ្កែ ស្រវឹងជិះម៉ូតូទៅ​បុកបង្គោលថ្មអមចិញ្ចើមថ្នល់​ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ​ដែលហេតុ​ការណ៍នេះ​កើត​ឡើង​ម៉ោង​១១ និង៣០នាទីព្រឹក​ថ្ងៃទី២៨ កុម្ភៈ ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវកោង​​អង្កាញ់​លើកំណាត់ផ្លូវជាតិលេខ១១  ក្នុងភូមិទួល​លំពែង ឃុំ​ព្រៃ​កណ្តៀង ស្រុកពាម​រក៍ ខេត្តព្រៃវែង ។

ប្រភព​បានឱ្យ​ដឹងថា ជនរងគ្រោះ​ម្នាក់​ឈ្មោះយាន យន់ អាយុ៣១ឆ្នាំ ភេទប្រុស របួសបាក់.កស្លាប់ភ្លាមៗ​នៅនិងកន្លែង និងម្នាក់ទៀតឈ្មោះ​លឹម សុខា ភេទប្រុស អាយុ​២១ឆ្នាំ (បែកក្បាល) អ្នកទាំង២នាក់មានទីលំនៅ​ក្នុងឃុំបា​បោង ស្រុកពាមរក៍ ។

សមត្ថកិច្ចឱ្យ​ដឹងថា មូលហេតុនៃគ្រោះថ្នាក់ខាងលើ​នេះ គឺដោយសារជនរងគ្រោះស្រវឹងស្រា​បើកម៉ូតូលឿន ពេលមកដល់ផ្លូវកោង​កន្លែងកើតហេតុ ម៉ូតូអត់បត់កោងតាមផ្លូវ ទើបធ្វើឱ្យជ្រុលចង្កូតទៅបុកបង្គោលថ្មអមសងខាងផ្លូវ បណ្តាលឱ្យរងគ្រោះបែបនេះទៅ។