ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កង់១០បើកបុក​ម៉ូតូ១គ្រឿង​រងរបួសមនុស្ស​ធ្ងន់-ស្រាល​៣នាក់

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣នាក់​​រងរបួួស​ធ្ងន់-ស្រាល ក្នុងហេតុការណ៍​​គ្រោះថ្នាក់ចរាចរណ៍​មួយ​ដែលបង្កឡើង​​​ដោយរថយន្ត​ប្រភេទ​កង់​១០​មួយគ្រឿង បើកបុក​ ខណៈ​ជនរងគ្រោះ​ទាំង៣នាក់កំពុងជិះម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាលពីវេលាម៉ោង​១០​ព្រឹក​

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣នាក់​​រងរបួួស​ធ្ងន់-ស្រាល ក្នុងហេតុការណ៍​​គ្រោះថ្នាក់ចរាចរណ៍​មួយ​ដែលបង្កឡើង​​​ដោយរថយន្ត​ប្រភេទ​កង់​១០​មួយគ្រឿង បើកបុក​ ខណៈ​ជនរងគ្រោះ​ទាំង៣នាក់កំពុងជិះម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាលពីវេលាម៉ោង​១០​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ ២០១៥ នេះ ស្ថិត​នៅចំណុច​​មុខ​មន្ទីរ​​សា​ធារណការ​ខេត្ត ក្នុងភូមិ​អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមាន
ជ័យ ។

ទោះបីជាយ៉ាងណា គេមិន​បានស្គាល់អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង៣នាក់​នោះទេ ព្រោះ​ត្រូវគេ​បញ្ជូនទៅសង្គ្រោះ​បាត់ហើយ​។ ចំណែកឯអ្នកបើកបរបង្កវិញ បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន​សមត្ថកិច្ចកំពុង​ចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព