ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីពន្ធដារ​ចុះប្រតិបត្តិការ​ចាប់​ផាកពិន័យ​យានយន្តគ្រប់ប្រភេទ​ដែលមិនបានបង់ពន្ធឆ្នាំ​២០១៤

9 ឆ្នាំ មុន

ក្រុង​​ប៉ោយ​ប៉ែ​ត ៖ មន្ត្រី​​ជំនាញ​ព​ន្ឋ​ដា​រ​ក្រុង​​ប៉ោយ​ប៉ែ​ត ​សហការ​ជាមួយ​​កម្លាំង​សមត្ថកិច្ចអាជ្ញាធរ​មូលដ្ឋា​ន បានធ្វើការ​ចុះ​រឹត​បន្តឹង​ចាប់​​​​​យាន​ជំ​និះ​​គ្រប់​ប្រភេទ​​ ឱ្យ​ម្ចាស់​ចូលខ្លួន​បង់​ព​ន្ឋ​​ជូន​រដ្ឋ​ឱ្យ​​បាន​ត្រឹមត្រូវតាម​ច្បាប់​ក្នុង​​ឆ្នាំ​២០១៤ ។

ប្រតិបត្តិកា​រណ៍​​នេះ​ ​​ដឹកនាំ​​ដោយ​លោក​​ហាក់ សុផល ប្រធាន​កា​រិ​យា​​ល័យព​ន្ធ​ដារក្រុង​ប៉ោយ​​ប៉ែ​ត​​ធ្វើ​ឡើង ​កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ រហូត​​​ដល់​ថ្ងៃ​ទី​​២៧ កុម្ភៈ ២០១៥​ ​ស្ថិតនៅតាម​ផ្លូវ​សាធារណៈ​​នៅ​ទីប្រជុំជន​ក្នុង​តំបន់​ជាយ​ដែនក​ម្ពុជា​-ថៃ ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្ត​បន្ទាយមាន​ជ័យ ។

លោក​ហាក់ សុផល ប្រធាន​កា​រិ​យា​ល័យ​ព​ន្ធ​ដារក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ការ​ចុះ​រឹត​បន្តឹង​ចាប់​​យានយន្ត​គ្រប់​ប្រភេទ​​នៅ​ក្នុង​អំឡុង​ដើមឆ្នាំ​នេះ​ គឺ​ខាង​មន្ត្រី​ជំនាញ​របស់​លោក​តែងតែ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ​គឺក្នុង​គោលបំណង​ឱ្យ​ម្ចាស់​យានយន្ត​ណាមួយ​ដែល​​មិន​ទាន់​បង់​ព​ន្ឋ​ជូន​រដ្ឋ​នោះ គឺ​ត្រូវ​តែ​ចូលខ្លួន​មក​ព​ន្ឋ​ជូន​រដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ ដែល​បាន​កំណត់​ឱ្យ​ស្រប​តាម​ច្បាប់​ផង​ដែរ ។

លោក​​​បន្ត​ថា ចំពោះ​​យានយន្ត​គ្រប់​ប្រភេទ​​ដែល​ហួស​កាលបរិ​ច្ឆេ​ត​កំណត់ ហើយ​ម្ចាស់​មិនបាន​ចូលខ្លួន​​មក​បង់​ព​ន្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ ​នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​របស់​លោក​ចុះ​បង្ក្រាប​បាន​នោះ គឺ​តម្រូវ​ឱ្យ​ម្ចាស់​ចូល​មក​បង់​ព​ន្ធដោយ​ផាកពិន័យ​ទ្វេ​ដង​តែ​ម្តង ដើម្បី​ឱ្យ​ម្ចាស់​មានការរាងចាល​សម្រាប់​ទៅ​ថ្ងៃក្រោយ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព