ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មានកូន​តូច និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាប់​ពន្ធនាគារ​១៦​នាក់​នឹង​ទទួល​ការ​លើកលែងទោស​នៅ​ថ្ងៃ​៨​មីនា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ត្រូវ​បាន​វិទ្យុ VOD នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ កុម្ភៈ ផ្សាយ​ថា បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌

រាជធានី​ភ្នំពេញ ៖ លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ត្រូវ​បាន​វិទ្យុ VOD នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ កុម្ភៈ ផ្សាយ​ថា បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​បាន​ស្រង់​ទិន្នន័យ​ចំនួន​ស្ត្រី​ដែល​ជាប់​ក្នុង​ពន្ធនាគារ​១៦​នាក់ ដែល​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ទី​៨ មីនា ជា​ថ្ងៃ​ទិវា​នារី​អន្តរជាតិ ។ លោក​បន្ថែម​ថា ក្នុង​ចំណោម​ស្ត្រី​ទាំងនោះ​ជា​ស្ត្រី​មានកូន​នៅ​ជាមួយ​១៥​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​នឹង​ត្រូវ​ដោះ​លែង ហើយ​គណៈកម្មការ​នឹង​ពិនិត្យ​លើ​ទិន្នន័យ​របស់​ខ្លួន​បន្ត​ៗ​ទៀត ។

អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា ស្ត្រី​ដែល​មានកូន​ជាប់​ក្នុង​ពន្ធនាគារ​មាន​២​ប្រភេទ​គឺ ៖
១-​ស្ត្រី​ដែល​នាំ​យក​មក​ឃុំខ្លួន​ដោយ​មាន​ក្មេង​មក​ជាមួយ​តែ​ម្តង ព្រោះតែ​ពួក​គេ​គ្មាន​គ្រួសារ​ជួយ​មើលថែ​ក្មេង​ទាំងនោះ​បាន ។
២-​ស្ត្រី​មានកូន​ដែល​ពួក​គេ​បាន​ឆ្លងទន្លេ​នៅ​ក្នុងអំឡុងពេល​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ។

លោក​បន្ត​ថា ស្ត្រី​ទាំងនោះ​ត្រូវ​បាន​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដោយ​នាំ​យក​ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ ឬ​សម្ភព​បាន​ត្រឹមត្រូវ ។
បើ​តាម​លោក គឹ​ម សន្តិភាព ឱ្យ​ដឹង​ថា គណៈកម្មការ​បាន​ស្រង់​តួលេខ​ស្ត្រី​មាន​ផ្ទៃពោះ​ជាប់​ពន្ធនាគារ មាន​ចំនួន​២០​នាក់ ហើយ​ស្ត្រី​ដែល​មានកូន​ចំនួន​៤៤​នាក់ ។ បុ​៉​ន្តែ​ចំនួន​នេះ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ គឺ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ ។

កាលពីដើម​ស​ប្តា​ហ៍​នេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​មានការ​ដោះ​លែង​ស្ត្រី​មាន​ផ្ទៃពោះ និង​មានកូន​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ធានា​ថា កូន​ៗ​របស់​គេ​មិនកើត​ក្នុង​ពន្ធនាគារ ។ លោក​បញ្ជាក់​ថា ការ​ស្នើ​សុំ​ព្រះ​រាជទាន​ទោស​របស់​លោក មិនមែន​បំពាន​ច្បាប់​នោះ​ទេ បុ​៉​ន្តែ​ដោយសារ​លោក​មាន​អំណាច​ក្នុង​ការ​សុំ​ព្រះ​រាជទាន​ទោស​នេះ ។

ការ​ដោះ​លែង​នេះ​អាច​ធ្វើ​ឡើង​មុន​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ខែមេសា ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​អាច​ត្រូវធ្វើ​ឡើង​នៅ​មុន​ទិវា​សិទ្ធិ​នារី ៨ មីនា ខាង​មុខ​នេះ ៕