ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍​ផ្កាយ​២ម្នាក់​​គ្រោះថ្នាក់​ចរាចរ​ស្លា.ប់​ពេល​បំពេញភារកិច្ច​ទំនាក់​ព្រំដែន​ជាមួយ​ថៃ

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ​ ៖ លោក​​ឧត្តមសេនីយ៍ទោ នួន នៅ ប្រធាន​គណ​បញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លា.ប់​បាត់បង់​ជីវិតនៅ​ពេល​បំពេញភារកិច្ច​ណាត់ជួប​ប្រជុំ​ជាមួយ​ថៃ​អំពី​កិច្ច​ទំនាក់ទំនង​ព្រំដែន កាល​ពី​វេលា​ម៉ោង​២រសៀល ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥

ខេត្តឧត្តរមានជ័យ​ ៖ លោក​​ឧត្តមសេនីយ៍ទោ នួន នៅ ប្រធាន​គណ​បញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិតនៅ​ពេល​បំពេញភារកិច្ច​ណាត់ជួប​ប្រជុំ​ជាមួយ​ថៃ​អំពី​កិច្ច​ទំនាក់ទំនង​ព្រំដែន កាល​ពី​វេលា​ម៉ោង​២រសៀល ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចង្កេះភ្នំ​ដងរែក នៅ​ក្បែរ​រូបសំណាក់​លោកយាយ​ម៉ៅ ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។

នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​នេះ ដែល​រថយន្ត​របស់​លោកឧត្តមសេនីយ៍​ផ្កាយ២​ម៉ា​កវី​ហ្គោ​បុក​ជាមួយ​រថយន្ត​បែក​ដឹក​ដី​របស់​ក្រុមហ៊ុន​ លឹ​ម​ ហេង​ កាស៊ីណូ ដែល​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ហើយ​ក្នុង​នោះ​ក៏​មាន​អ្នកបើកបរ​រថយន្ត​ម្នាក់​ទៀត និង​ម្នាក់​ទៀត​ជា​​អ្នក​បើក​បរ​រថយន្ត​បែន​ដឹក​ដី ដែល​ត្រូវ​គាបជាប់​ក្នុង​រថយន្ត​ទាំងអស់​គ្នា​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ភ្នំ​ដងរែក​ ។

ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​នេះ លោកឧត្តមសេនីយ៍ នួន នៅ បាន​ណាត់ជួប​ប្រជុំ​ជាមួយ​យោធា និង​អភិបាលខេត្ត​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​មាត់ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ហើយ​ក្នុង​នោះ​ក៏​មាន​ក្បួន​រថយន្ត​ថ្នាក់ដឹកនាំ​ក្នុង​ខេត្តឧត្តរមានជ័យ និង​រថយន្ត​របស់​មន្ត្រី​យោធា​ជា​ច្រើន​នាក់ ដែល​ធ្វើ​ដំណើរ​ឡើង​លើ​ភ្នំ​ដងរែក​មុន ដើម្បី​រង់​ចាំ​ខាង​ភាគី​ថៃ​មក​ជួប​ប្រជុំ ចំណែក​រថយន្ត​របស់​លោក​ក៏​បាន​ធ្វើ​ដំណើរ​ឡើង​ភ្នំ តាម​ពីក្រោយ​របស់​រថយន្ត​គណៈ​ប្រតិភូ​ដែរ​តាម​រថយន្ត​ម៉ា​កវី​ហ្គោ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ជិត​រូបសំណាក់​យាយ​ម៉ៅ ក៏​ស្រាប់តែ​មាន​រថយន្ត​ប្រភេទ​បែន​ដឹក​ដី ធ្វើ​ដំណើរ​ចុះ​ពីលើ​ភ្នំ​មក​ដល់​ត្រង់​ផ្លូវកែង ក្រោយ​យាយ​ម៉ៅ​ប្រហែល​៣០​ម៉ែត្រ រថយន្ត​បែន​ក៏​បុក​រថយន្ត​វី​ហ្គោ​គាបជាប់​គ្នា​អូស​ធ្លាក់​ចូល​ជ្រោះ​ភ្នំ​ដងរែក ហើយ​រថយន្ត​វី​ហ្គោ​ខ្ទេច​មូរ​ចូល​គ្នា​ដូច​​ចេកចៀន ដែល​លោកឧត្តមសេនីយ៍ និង​មាន​អ្នក​បើក​បរ​​រថយន្ត​ម្នាក់​ឈ្មោះ ឡាយ លី ឋានៈ​ជា​អនុសេនីយ៍ឯកក៏​បាន​ស្លាប់​គាប​ជាប់​នៅ​ក្នុង​រថយន្ត​ដែរ រីឯ​អ្នក​បើកបរ​រថយន្ត​បែក​ក៏​បាន​ស្លាប់​ជាប់​នៅ​ក្នុង​រថយន្ត​ធ្លាក់​ជ្រោះ​ដែរ​​ ៕