ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មួយ​អភិបាល​ស្រុកច្បារ​មន ​ប៉ះគ្នា​ជាមួយក្រុម​កូនស្នង​ការ​រង​ខេត្ត​កំពង់ស្ពឺ​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​ក្រុម​មនុស្ស​៤នាក់ ដែលគេ​ស្គាល់ថា ជា​ក្មួយ​របស់​អភិបាល​​ក្រុង​ច្បារមន ត្រូវ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួនខណៈ​​ដែល​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ បានព្រួតគ្នា​វាយ​មកលើ​ក្រុម​កូន​របស់​លោក​ស្នង​ការ​រង​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​ ពេល​ដែល​ចូល​រាំលេង​

ខេត្តកំពង់ស្ពឺ ៖ ​ក្រុម​មនុស្ស​៤នាក់ ដែលគេ​ស្គាល់ថា ជា​ក្មួយ​របស់​អភិបាល​​ក្រុង​ច្បារមន ត្រូវ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួនខណៈ​​ដែល​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ បានព្រួតគ្នា​វាយ​មកលើ​ក្រុម​កូន​របស់​លោក​ស្នង​ការ​រង​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​ ពេល​ដែល​ចូល​រាំលេង​ក្នុងក្លិប​​អេឡេកូ​ ហើយ​ទាស់​ពាក្យសម្តី​គ្នា ។

ហេតុការណ៍​​ប៉ះ​ទង្គិចគ្នា​ឈាន​ដល់នគរ​បាល​ខេត្ត​ឃាត់​ ដោយ​សារ​តែ​ក្រុម​ក្មួយ​អភិបាល​ក្រុង​ និងក្រុម​​កូន​​លោក​ស្នង​ការ​រង​ខេត្ត​​ កាល​ពី​​វេលាម៉ោង​១១ និង​២៥នាទី​រំលងអធ្រាត្រ​​ឈាន​ចូលថ្ងៃទី​២៦ កុម្ភៈ ២០១៥ ស្ថិតនៅ​មុខក្លិបកម្សាន្ត​​យីហោ​ «អេឡេកូក្លិប»  ដែល​មានទីតាំង​ស្ថិតនៅ​​បណ្តោយផ្លូវ​ជាតិលេខ​០៤ ក្នុងភូមិ​ក្រាំចាលទេព សង្កាត់រកាធំ ក្រុងច្បារមន ។

តាម​ប្រភព​ព័ត៌មាន​បានបង្ហើប​ឱ្យ​ដឹងថា ​មនុស្ស​៤នាក់​ដែលនគរបាល​ឃាត់​ខ្លួននោះ ម្នាក់​ជាក្មួយ​របស់លោកស្រី​ប៉ោក សេដ្ឋា អភិបាល​ក្រុងច្បារមន មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅឡើយទេ ហើយនិងបក្ស​ពួក៣នាក់ទៀត ក៏មិន​ទាន់ស្គាល់ដែរ ។​ ចំណែក​​ក្រុម​ជនរងគ្រោះ​ដែល​ជាកូន​លោក​ស្នងការ​រង​ខេត្ត​កំពង់ស្ពឺនោះ គ្រាន់តែ​ដឹង​ថា ឈ្មោះត្រា ជា​មន្ត្រី​នគរ​បាល​ផ្នែក​ចរាចរណ៍​នៃស្នង​ការ​ខេត្ត​ ហើយយនិងមិត្តភក្តិ​៥នាក់ទៀត​ ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ គ្រាន់តែ​ដឹងថា មានម្នាក់​ជាក្មួយ​របស់លោក​​អគ្គ​ស្នង​ការ​នគរ​បាលជាតិ​ ជាសិក្ខាកាមមកបំពេញ​ក្របខណ្ឌ​​នគរបាល​ជាតិ​នៅក្នុង​​ស្នង​ការ​ដ្ឋាន​ខេត្តកំពង់ស្ពឺ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព