ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ខួបកំណើត​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​ខួបកំណើត​សារព័ត៌មាន​កោះសន្តិភាព​ឆ្នាំ​ទី​៤៨

9 ឆ្នាំ មុន

ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៥ ជា​ទិវា​ខួបកំណើត​របស់​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ដែល​លោក​កើត​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ១៩៤៨ ហើយ​ក៏​ជា​ទិវា​ខួប​អនុស្សាវរីយ៍​ឆ្នាំ​ទី​៤៨ នៃ​សារព័ត៌មាន​កោះសន្តិភាព​ផង​ដែរ ។

ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៥ ជា​ទិវា​ខួបកំណើត​របស់​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ដែល​លោក​កើត​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ១៩៤៨ ហើយ​ក៏​ជា​ទិវា​ខួប​អនុស្សាវរីយ៍​ឆ្នាំ​ទី​៤៨ នៃ​សារព័ត៌មាន​កោះសន្តិភាព​ផង​ដែរ ។

គួរ​កត់​សម្គាល់ថា ខែកុម្ភៈ ឆ្នាំ​១៩៩៣ ក្នុង​សម័យ​អ៊ុ​ន​តាក់ លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​ឧកញ៉ា យី​ន ផា​ន្នី ជា​ស្ថាបនិក បាន​ច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ឱ្យ​បើក​ដំណើរការ​សារព័ត៌មាន​កោះសន្តិភាព​ឡើង​វិញ រហូត​មក​ដល់​បច្ចុប្បន្ន ជា​កំណើត​កោះសន្តិភាព​លើក​ទី​២ ។ ក្នុង​នាម​ជា​ស្ថាបនិក លោក​ទាំង​ទ្វេ​បាន​ដឹកនាំ​កោះសន្តិភាព​ឱ្យ​ដំណើរការ​បាន​រលូន​ដែល​សន្មត់​ថា គឺជា​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់ ។

គុណ​បំណាច់​នេះ​ហើយ​ទើប​«​មហា​គ្រួសារ​កោះសន្តិភាព​»​បាន​ប្រារព្ធ​ពិធី​នេះ​ឡើង​ដោយ​អញ្ជើញ​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​កោះសន្តិភាព​មក​ពី​គ្រប់​បណ្តា​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ចូលរួម​ផង​ដែរ អបអរសាទរ​ស្វាគមន៍​ដោយ​ក្តី​រីករាយ ដែល​ជាម​ហា​គ្រួសារ​មួយ​ប្រៀប​ដូច​ចង្កឹះ​ចង​ជា​បាច់​ដ៏​ធំ​មួយ និង​ពោរពេញ​ទៅ​ដោយ «​មហា​សាមគ្គីភាព​» និង​ភាតរ​មិន​អាច​រំលង​បាន​ឡើយ ។

ក្នុង​ពិធី​ដ៏​អធិកអធម​នេះ បាន​និមន្ត​សម្តេចព្រះ​ឧត្តម​វង្សា មួ​ង រ៉ា ព្រះ​សទ្ធម្ម​កោសល ជា សំអាង ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស រួម​ជាមួយ​ព្រះ​ភិក្ខុ​ច្រើន​អង្គ​ទៀត នម្ម​ស្សកា​ព្រះ​រតនត្រ័យ​ស្រោចស្រព​សុគន្ធវារី ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់​ប្រការ សម​ស្រប​ទៅ​តាម​ប្រពៃណី ដែល​មាន​តាំង​តែ​ពី​បុរាណកាល​មក ជូន​លោក​ឧកញ៉ា និង​ភរិយា​ប្រកបដោយ​កិត្តិយស និង​ភក្តីភាព ។

នៅ​វេលា​រាត្រី​ថ្ងៃ​ដដែល មាន​ពិធីជប់លៀង ពិសារ ភោជនាហារ ក្នុង​បរិវេណ​ភូមិ​គ្រឹះ​កោះសន្តិភាព ដោយ​មាន​តន្ត្រី​ច្រៀង​រាំ​កម្សាន្ត រួម​ជាមួយ​ពិធី​ចាប់ឆ្នោត​ផ្សងសំណាង​បង្ក​បរិយាកាស កាន់តែ​អធិកអធម​ក្រៃ​លែង រហូត​ដល់​ចប់​កម្មវិធី​ប្រកបដោយ​សុវត្ថិភាព និង​កិត្តិយស​បំផុត ។