ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលស្រុកបវេល​​បង្ក្រាប​ជនសង្ស័យជួញដូរ​គ្រឿង​ញៀន​​២​នាក់

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​​២នាក់ ត្រូវ​កម្លាំង​អធិការ​​នគរបាល​ស្រុក​បវេល ​ធ្វើការ​ឃាត់ខ្លួនបាន កាល​ពីវេ​លា​ម៉ោង​​០២ និង២០នាទីរសៀល​ថ្ងៃទី​២៦ កុម្ភៈ ២០១៥ ស្ថិត​នៅចំណុច​ភូមិ​ក្បាល​អាង ឃុំព្រៃខុ្ពស់ ស្រុកបវេល ខេត្ត​បាត់​ដំបង ។

ខេត្តបាត់ដំបង ៖ ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​​២នាក់ ត្រូវ​កម្លាំង​អធិការ​​នគរបាល​ស្រុក​បវេល ​ធ្វើការ​ឃាត់ខ្លួនបាន កាល​ពីវេ​លា​ម៉ោង​​០២ និង២០នាទីរសៀល​ថ្ងៃទី​២៦ កុម្ភៈ ២០១៥ ស្ថិត​នៅចំណុច​ភូមិ​ក្បាល​អាង ឃុំព្រៃខុ្ពស់ ស្រុកបវេល ខេត្ត​បាត់​ដំបង ។

ប្រភព​បានឱ្យ​ដឹងថា ជន​សង្ស័យ​ម្នាក់​ឈ្មោះ​មាន ម៉ន ​អាយុ​២៥​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​ក្បាលអាង ឃុំព្រៃ​ខ្ពស់ ស្រុក​បវេល ខេត្ត​បាត់​ដំបង និងម្នាក់ទៀត​ឈ្មោះ​ង៉ែត ផុត ​អាយុ​៤៦​ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិក្បាល​អាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្ត​បាត់​ដំបង ។​ ចំណែកឯ​វត្ថុតាង​ដែលត្រូវរឹបអូស​មាន​ថ្នាំញៀនយ៉ាម៉ា (មេតំហ្វេតាមីន)ចំនួន​៤០គ្រាប់ ទម្ងន់​៣,៨០ក្រាម, ដាវ១, ដបកែ​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន៤ និង​ស្នាប់ដៃដែក​ចំនួន​២ និងកន្ត្រៃ១​ ។

ប្រភពបន្តថា បច្ចុប្បន្ន​ជនសង្ស័យ រួមទាំងវត្ថុតាង​ត្រូវបាន​រៀបចំ​សំណុំរឿង​ ដើម្បីប​ញ្ជូនទៅ​តុលាការ​ហើយ ។