ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មិន ឃិ​ន ៖ ព្រះពុទ្ធ​សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​កិច្ច​អភិវឌ្ឍ​វប្បធម៌​ខ្មែរ

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ ព្រះពុទ្ធ​សាសនា​បាន​កំពុង​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​វប្បធម៌​ខ្មែរ​តាំងពី​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​នេះ​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​ផ្នែក

ខេត្តតាកែវ ៖ ព្រះពុទ្ធ​សាសនា​បាន​កំពុង​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​វប្បធម៌​ខ្មែរ​តាំងពី​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​នេះ​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​ផ្នែក​អាណាចក្រ​ដ៏​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ទូល​ប្រគេន​លើក​ឡើង​បែប​នេះ ខណៈ​ពេល​លោក​មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា អញ្ជើញ​សំណេះសំណាល​ជាមួយ​សមណ​សិស្ស​នៅ​ពុទ្ធិកវិទ្យាល័យ​សម្តេច​ជា ស៊ី​ម ខេត្តតាកែវ ស្ថិត​ក្នុង​បរិវេណ​វត្ត​សីហ​រតនា​រាម កាលពី​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៥​។

ក្នុង​ឱកាស​នោះ លោក​មិន ឃិ​ន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​គិតគូ​អំពី​សុវត្ថិភាព ជីវភាព​រស់នៅ​របស់​ព្រះសង្ឃ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ហើយ​អ្វី​ដែល​យើ​ទាំងអស់​គ្នា​កំពុង​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​ពេល​នេះ គឺ​ការ​ស្តារ​ឡើង​វិញ នូវ​ការ​ខូចខាត​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និង​វត្ត​អារាម​។ ប៉ុន្តែ​អ្វី​ៗ​ទាំង​អស់នេះ គឺ​បាន​មក​ពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មានការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាព​ឈ្លាសវៃ រួម​ទាំង​ស្មារតី​ស្នេហា​ជាតិ​ស្នេហា​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​គ្រប់​កាលៈទេសៈ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព