ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប៉ា​ង លី​ដា ៖ ដើម្បី​ឲ្យ​ទីក្រុង​ស្អាត​ទាល់តែ​មានការ​ចូលរួម​ពី​ប្រជា​ពលរ​ដ្ឌ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោក​អភិបាលរង​ខណ្ឌទួលគោក​បាន​ដឹកនាំ​យុវជន​ និង​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ​រួម​ទាំង​ប្រជា​ពលរ​ដ្ឌ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ​ ២០១៥​នេះ ​បាន​នាំ​គ្នា

រាជ​ធានី​ភ្នំពេញ​ ៖ លោក​អភិបាលរង​ខណ្ឌទួលគោក​បាន​ដឹកនាំ​យុវជន​ និង​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ ​រួម​ទាំង​ប្រជា​ពលរ​ដ្ឌ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧  កុម្ភៈ​ ២០១៥​នេះ ​បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ទីក្រុង​ស្អាត​ដោយ​បាន​ដើរ​សំអាត​ជុំវិញ​បរិវេណ​ផ្សារ​ដើម​គ​រ និង​លើ​ផ្លូវ​សាធារណៈ​ដទៃ​ទៀត​​ ដើម្បី​អនាម័យ បរិស្ថាន​ល្អ និង​សោភ័ណ​ភាព​ដល់​ក្រុម​អា​ជីករក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​។

លោកប៉ា​ង លី​ដា​ អភិបាលរង​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា​ យុទ្ធនាការ​ទីក្រុង​ស្អាត នេះ​ធ្វើ​ឡើងប្រយោជន៍​ដើម្បី​បំផុសស្មារតីចុះ​សំអាត​អនាម័យនៅ​ជុំវិញ​ផ្សារ​ដើម​គរ​ជា​ផ្សារ​ដែល​លក់​ផលិតផល​កសិកម្ម​មក​ពី​បណ្តាខេត្ត ហើយក៏ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ទិវាជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៥ និង​ពិធី​ប្រកាស​ជ័យ​លា​ភី ទីក្រុង​ស្អាត​សម្រាប់ ឆ្នាំ​២០១៥-២០១៨ ក៏​ដូច​ជា​ការ​អបអរទិវា​ជាតិ ទីក្រុង​ស្អាត​ឆ្នាំ​២០១៥​ ក្រោម​ប្រធានបទ​ជោគជ័យ​ទីក្រុង​ស្អាត​ ជោគជ័យ​ទេសចរណ៍​។​

ជាមួយ​គ្នា​នេះ​ដែរ​ដើម្បី​ឲ្យ​ទីក្រុង​ស្អាត​ទាល់តែ​មានការ​ចូលរួម​ពី​ប្រជា​ពលរ​ដ្ឌ យុទ្ធនាការ​ទីក្រុង​ស្អាត​នេះ ក៏​ជា​ការ​បំផុសស្មារតីដល់​យុវជន​ឲ្យ​ធ្វើ​ជា​គំរូនៅ​ក្នុង​សង្គម ធ្វើ​យ៉ាង​ណា​រួម​គ្នាធ្វើ​ឲ្យ​ទី​ក្រុង​ស្អាត រួម​និង​បរិស្ថាន​ល្អ​ផង​ដែរ ជាង​នេះ​ទៅ​ទៀតប្រជាពលរដ្ឋ​ទូទៅក៏​ត្រូវ​តែ​រួម​គ្នាក្នុង​ការ​ចូលរួម​ និង​ការងារទីក្រុង​ស្អាត​ផង​ដែរ ដោយ​គ្រាន់តែ​កាត់​បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កដែល​ពុំ​ចាំបាច់ មនុស្ស​ម្នាក់នឹង​ក្លាយទៅជា​ពលរដ្ឋ​គំរូ នៅ​ពេល​ដែល​ចូលរួម​ក្នុង​ការ​គិតគូរពី​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង ៕​​