ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់ឈ្មោះ​ជន​ជី​ហា​ដ​ឃាតករ​និយាយ​ភាសា​អង់គ្លេស​កាត់​ក្បាល​ចំណាប់ខ្មាំង

9 ឆ្នាំ មុន

យោង​តាម​អត្ថបទ​នានា​ចេញផ្សាយ​ដោយ​បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​កថា «JIHADI JOHN» សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ភាសា​អង់គ្លេស ហើយ​តែង​ស្លៀកពាក់​ពណ៌​ខ្មៅ រួច​ជា​អ្នក​ល្បី​ខាង​ដើរ

យោង​តាម​អត្ថបទ​នានា​ចេញផ្សាយ​ដោយ​បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​កថា «JIHADI JOHN» សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ភាសា​អង់គ្លេស ហើយ​តែង​ស្លៀកពាក់​ពណ៌​ខ្មៅ រួច​ជា​អ្នក​ល្បី​ខាង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ឃោសនា​របស់​ក្រុម​ជ្រុលនិយម ព្រមទាំង​គេ​ឃើញ​ក្នុង​វី​ដេ​អូ​នានា​អំពី​ការ​កាត់​ក្បាល​ចំណាប់ខ្មាំង​នោះ​ត្រូវ​បាន​កំណត់​ដឹង​អត្តសញ្ញាណ​ហើយ គឺ​គេ​ជា​ជនជាតិ​អង់គ្លេស ស្ថិត​ក្នុង​វណ្ណៈ​មធ្យម​មួយ កើត​នៅ​ប្រទេស​គុយ​វ៉ែត ។

កាសែត​អា​មេ​រិ​ក​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ​ថា ឈ្មោះ​ពិតប្រាកដ​របស់​បុរស​នេះ គឺ​ម៉ូ​ហា​ម៉េ​ដ អេ​ម​វ៉ា​ហ្ស៊ី ជា​អ្នក​ធ្វើ​កម្មវិធី​កុំព្យូទ័រ​មាន​សញ្ញាបត្រ ហើយ​រូបគេ​មាន​ប្រភព​ពី​ត្រកូល​អ្នកមាន​គួរសម​មួយ​នា​ភាគ​ខាងលិច​ក្រុង​ឡុ​ង​ដ៍ ។ ជន​នោះ​មក​កាន់​ប្រទេស​ស៊ី​រី នា​អំឡុង​ឆ្នាំ​២០១២ មក​ចូលរួម​ក្នុង​ជួរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

បុរស​នេះ​មាន​រហស្សនាម​ថា «JIHADI JOHN» ក្រោយ​ពី​បង្ហាញខ្លួន​ក្នុង​វី​ដេ​អូ​មួយ​កាលពី​ខែសីហា ឆ្នាំ​២០១៤ ពេល​ដែល​គេ​ពិឃាត​អ្នកកាសែត​អា​មេ​រិ​ក JAMES FOLEY ដោយ​កាត់​ក្បាល ។ បុរស​រូប​នេះ​ក៏​បង្ហាញខ្លួន​ផង​ដែរ​ក្នុង​វី​ដេ​អូ​ដទៃ​ៗ​ទៀត​បង្ហាញ​ពី​ការ​កាត់​ក្បាល​ចំណាប់ខ្មាំង​នានា ។ រូបគេ​ជា​ពេជ្ឈឃាត​ផ្ទាល់​កាត់​ក្បាល​ចំណាប់ខ្មាំង​មួយ​ចំនួន ។

កាលពី​ខែកញ្ញា ២០១៤ មួយ​ខែ​ក្រោយ​ការ​សម្លាប់​លោក FOLEY បណ្តា​អ្នក​ទទួលខុសត្រូវ​នៃ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI ថ្លែង​ថា ពួក​គេ​អាច​កំណត់​ដឹង​អត្តសញ្ញាណ JIHADI JOHN ។ ក៏​ប៉ុ​ន្តែ​រហូត​មក​ទល់​ពេល​នេះ FBI នៅ​ពុំ​ទាន់​លាតត្រដាង​អត្តសញ្ញាណ​ពេជ្ឈឃាត​នោះ​នៅឡើយ ៕