ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​លុប​ចោលការ​ដាក់ទោស​អ្នក​លួច​មាន​សហាយស្មន់

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៤ ផ្សាយ​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​កូរ៉េ​ខាងត្បូង បាន​វិនិច្ឆ័យ​ក្នុង​សំឡេង​ភាគច្រើន​៧​ទល់​២ ដោយ​ប្រកាស​ច្បាប់​ហាម​ផិតក្បត់​ប្តី​-​ប្រពន្ធ​ទុកជា​មោឃៈ

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៤ ផ្សាយ​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​កូរ៉េ​ខាងត្បូង បាន​វិនិច្ឆ័យ​ក្នុង​សំឡេង​ភាគច្រើន​៧​ទល់​២ ដោយ​ប្រកាស​ច្បាប់​ហាម​ផិតក្បត់​ប្តី​-​ប្រពន្ធ​ទុកជា​មោឃៈ និង​ផ្តល់​ហេតុផល​ថា ទោះបីជា​សហាយស្មន់​ជា​រឿង​ខុស​នឹង​សីលធម៌​ធ្ងន់​ក៏​ដោយ ប៉ុន្តែ​វា​ជា​រឿង​ផ្ទាល់​របស់​បុគ្គល និង​អំណាច​រដ្ឋ​មិន​គួរ​ជ្រៀតជ្រែក​ទេ ។

ច្បាប់​នោះ​បាន​ប្រកាស​ប្រើ​តាំងពី​ឆ្នាំ​១៩៥៣​មក ដោយ​កំណត់​ពី​ការ​ផិតក្បត់​របស់​គូស្នេហ៍​ជា​បទឧក្រិដ្ឋ​បំផ្លាញ​ភាព​ស្អាតស្អំ​នៅ​ក្នុង​សង្គម និង​បំផ្លាញ​សម្ព័ន្ធភាព​ផ្ទៃក្នុង​របស់​ក្រុម​គ្រួសារ ។ អ្នក​ប្រព្រឹត្ត​ខុស​ត្រូវ​ទទួលទោស​ជាប់គុក​យ៉ា​ង​យូរ​២​ឆ្នាំ ។

ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លង​មក អាជ្ញាធរ​កូរ៉េ​ខាងត្បូង បាន​ដោះស្រាយ​រឿង​ក្តី​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស​ពី​បទ​មាន​សហាយស្មន់​ជិត​៥.៥០០​នាក់ ដោយ​ចំនួន​នេះ​គឺ​ជិត​៩០០​នាក់ ត្រូវ​បាន​ដោះស្រាយ​តែ​ក្នុង​ឆ្នាំ​២០១៤ ។ សម្រាប់​ចំនួន​ជនល្មើស​ជាប់គុក​ដោយ​រឿង​ក្តី​នេះ បាន​ធ្លាក់​ចុះ​ជា រឿយ​ៗ​ពី​ចំនួន​២១៦​នាក់ នៅ​ក្នុង​ឆ្នាំ​២០០៨ ដោយ​អ្នក​សង្គម​សាស្ត្រ​បាន​វិភាគ​ថា ការ​រីក​លូតលាស់​ក្នុង​សង្គម​យ៉ាង​ឆាប់រហ័ស ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​មាន​បម្រែបម្រួល ៕