ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ស្មា​ត​ស៊ើ​ត​ស៍​ហ្គា​មេន​​​​ជិត​១០០​នាក់លើកគ្នាមក​កាន់​សាលាដំបូង​រាជធានី​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​មក​ពី​រោងចក្រ​ស្មា​ត​ស៊ើ​ត​ស៍ ហ្គា​មេន មេ​នូ​ហ្វេ​ឆឺ​រីង ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ដែល​មាន​អាស​យដ្ឋា​ន​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​មក​ពី​រោងចក្រ​ស្មា​ត​ស៊ើ​ត​ស៍ ហ្គា​មេន មេ​នូ​ហ្វេ​ឆឺ​រីង ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ដែល​មាន​អាស​យដ្ឋា​ន​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ប្រមាណ​​ជិត​១០០នាក់​បាន​លើកគ្នាមក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ កុម្ភៈ ២០១៥ ក្នុង​គោល​បំណង​តវ៉ាចំពោះ​ដីកា​ស​ម្រេច​រក្សា​ការពាររបស់​លោក​ចៅក្រម​ដែល​ហាមឃាត់​មិន​ឱ្យ​ក្រុម​កម្មករ​ប្រមាណ​២៤​នាក់​ចូល​ធ្វើការ ។

ក្រុម​កម្មករ​បាន​ជិះ​រថយន្ត​កូរ៉េ​ចំណុះ១​តោន ១​គ្រឿង ម៉ូតូ៣០​គ្រឿង និង​ប្រើប្រាស់​មេក្រូ​ចែង​មែ​ង​២​គ្រឿង​ផង​ដែរ​ដាក់​លើ​រថយន្ត​សម្រាប់​បំពង​សម្លេង​ ក្នុង​នោះ​មានការ​ដឹកនាំ​ដោយ​លោក​ឃិ​ត ណាំ​ហោ អនុប្រធាន​សហ​ព័ន្ធសហជីព​សម្លេង​កម្មករ​កម្ពុជា និង​លោក​នាង សឹ​ង្ហា អនុប្រធាន​សហ​ព​ន្ធរូប​រួម​កម្មករ​កម្ពុជា ។

ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ​កុម្ភៈ  ២០១៥ មាន​ហេតុ​ការ​ណ៍កើតឡើង​នៅ​រោងចក្រ​កាត់ដេរ​ស្មា​ត​ស៊ើ​ត​ស៍ ហ្គា​មេន ស្ទឹង​មាន​ជ័យ ដោយ​ក្រុម​កម្មករ និង​ខាង​រោងចក្រ​មានការ​ប៉េះ​ទង្គិច​គ្នា ដែល​ពេល​នោះ​ខាង​រោងចក្រ​បានចោ​ទប្រកាន់​ខាង​កម្មករ​ថា បាន​ធ្វើ​កុបកម្ម​ប្រើ​អំពើ​ហិ​ង្សា​លើ​រោងចក្រ ខាង​កម្មករ​ចោទ​ថៅកែមិន​គោរព​ច្បាប់​ការងារ និង​ហាមឃាត់​មិន​ឲ្យ​និ​យោ​ជិ​ក កម្មករ ២៤​នាក់​ចូល​ធ្វើការ ។

ករណី​ខាង​លើ​នេះ ត្រូវ​បាន​មេធាវី​ការពារ​ដោយ​អាណត្តិ​របស់​ក្រុមហ៊ុនដាក់​ពាក្យបណ្តឹង​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​មនុស្ស​២៤នាក់​នោះ​ថា បំផ្លិចបំផ្លាញ​ព្រ​ទ្យ​ស​ម្បត្តិ​រោងចក្រ​ ដោយ​យក​ដុំ​ថ្ម​ចោលនឹង​ដំបង ​វាយ​ទ្វាររោ​ង​ចក្រជា​អំពើ​ហិង្សា​ដោយ​ចេតនា ។

ក្រោយ​ពី​មាន​ពាក្យបណ្តឹង​នោះ​លោក​ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ​ភ្នំ​ពេញ​បាន​ចេញ​ដីកាមួយ គឺ​ដីកា​​សម្រេច​រក្សា​ការពារ​ចុះ​ថ្ងៃ​ទី​២៣ ​កុម្ភៈ​ ២០១៥ ពោល​គឺជា​ដីកាហាមឃាត់​មិន​ឲ្យ​និ​យោ​ជិ​ក និង​កម្មករ​២៤​នាក់​នោះ​ចូល​ធ្វើការ​ទេ ។ ដោយសារ​តែ​ពួក​គាត់មិន​​ត្រូវ​បាន​ថៅកែ​រោងចក្រ​​អនុញ្ញាត​ឱ្យ​ចូល​ធ្វើការ​នោះ​ហើយ បានជា​​​​លើកគ្នា​ប្រមាណ​ជិត​១០០នាក់​មក​តវ៉ាចំពោះ​ដីកា​​សម្រេច​រក្សា​ការពារ​នោះ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព