ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ឱកាស​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​ចុងសបា្តហ៍នេះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចំពោះ​និស្សិត​ដែល​ចង់ស្វែង​រក​ពី​ការ​អប់រំ​លំដាប់ថ្នាក់ពិភពលោក​​ជាមួយ​និង​តម្លៃ​សមរម្យ​ ព្រម​ទាំង​​អាហារូប​ករណ៍​​​​ទៅ​សិក្សា​នៅ​ទឹកដី​​​ដែលមានទំនាក់​ទំនង​​នឹង​កម្ពុជា​ ជាង​២​សហស្សវត្សហើយនោះ នៅសណ្ឋាគារ​អ៊ីនធើរ​ខន​ធី​ណិន​ថល​

រាជធានីភ្នំពេញ ៖ ចំពោះ​និស្សិត​ដែល​ចង់ស្វែង​រក​ពី​ការ​អប់រំ​លំដាប់ថ្នាក់ពិភពលោក​​ជាមួយ​និង​តម្លៃ​សមរម្យ​ ព្រម​ទាំង​​អាហារូប​ករណ៍​​​​ទៅ​សិក្សា​នៅ​ទឹកដី​​​ដែលមានទំនាក់​ទំនង​​នឹង​កម្ពុជា​ ជាង​២​សហស្សវត្សហើយនោះ នៅសណ្ឋាគារ​អ៊ីនធើរ​ខន​ធី​ណិន​ថល​ភ្នំពេញ ​​នា​ថ្ងៃ​សៅរ៍​ និងថ្ងៃ​អាទិត្យ​ចុងសបា្តហ៍នេះ នឹង​មាន​ពិព័រណ៍​ស្តីពី​ការ​អប់រំ​នៅ​​ប្រទេស​ឥណ្ឌា​ ចាប់ពីម៉ោង​១០ព្រឹក​​ រហូតដល់​ម៉ោង​៥ល្ងាច ។

​រៀបចំ​ដោយ​អង្គ​ការ​លើ​ក​​កម្ពស់​ការ​អប់រំ​នៅអាស៊ី​អាគ្នេយ៍​ ហៅកាត់ថា SAPE ក្រោម​ការ​គាំទ្រ​​ពីស្ថានទូត​​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​ដៃ​គូ​សហការធំៗ​ពីស្ថាប័ន​អប់រំ​ថ្នាក់​ឧត្តម​​ពិព័រណ៍​ស្តីពី​ការ​អប់រំ​នៅ​ប្រទេស​ឥណ្ឌា​ ឆ្នាំ​២០១៥នេះ នឹង​សម្ពោធ​ក្រោម​អធិបតីភាព​​ជា​កិត្តិ​យស​​ពី​លោក Dinesh K.Patnaik ឯក​អគ្គ​រដ្ឋទូត​​ឥណ្ឌា​ និ​ងលោក​​សាមឺឌី ស៊ីសុវឌ្ឍនា អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន Sanjay Thapa ស្ថាបនិក​របស់ SAPE បានឱ្យ​ដឹងថា «កាល​ពីមុននិស្សិត​ស្គាល់​តែ​ជំនាញវេជ្ជសាស្ត្រ និង​វិស្វករ​ប៉ុណ្ណោះ ។ ប៉ុន្តែ​សព្វ​ថ្ងៃ​ ពួកគេ​មានជម្រើស​ច្រើន​ដូចជា​ផ្សព្វ​​ផ្សាយ​ពាណិជ្ជ​​កម្ម​ រូបភាព​​ជីវចល​ ធនាគារ ហិរញ្ញវត្ថុ ជីវ​បច្ចេក​​វិទ្យា កុំព្យូទ័រ ច្នៃម៉ូដ ភាពយន្ត រចនារូបភាព សណ្ឋាគារ ទេសចរណ៍ បដិសណ្ឋារកិច្ច ព័ត៌មានវិទ្យា ធានារ៉ាប់រង ច្នៃម៉ូដ​អគារ ច្បាប់​គ្រប់គ្រង ទំនាក់ទំនង​ជាដើម» ។

តាមរយៈ​ពិព័រណ៍នេះ សិស្ស​និស្សិត​កម្ពុជា​នឹង​ទទួល​បាន​ព័ត៌មាន​ពីតម្លៃ​សិក្សា​ ក៏ដូចជា​ស្វែង​រក​ព័ត៌មាន​អាហារូបករណ៍​ផងដែរ ។

យោង​តាមស្ថាន​ទូតឥណ្ឌា​ក្នុងមួយឆ្នាំ ប្រទេស​នេះ​បាន​ផ្តល់​អាហារូបករណ៍​ប្រមាណ​១៥០​កន្លែង​ទាំង​​រយៈ​ពេលវែង​ និង​វគ្គខ្លី ។ ​សមាគម​អតីត​និស្សិត​ខ្មែរ​នៅ​ប្រទេសឥណ្ឌាមាន​​ចំនួន​​ចន្លោះ​ពី​១១០០ ទៅ​១២០០នាក់ ដែល​បច្ចុប្បន្ន​កំពុង​បំពេញ​ការងារ​យ៉ាង​សកម្ម​ភាព​ក្នុង​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជា​ដើម ។