ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​អាយុ​៦​ឆ្នាំម្នាក់​លង់​ទឹក​ស្រះ​ស្លា.ប់

9 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ ក្មេង​ប្រុសម្នាក់បាន​លង់ទឹក​ស្រះ​​ស្លា.ប់ ​ខណៈ​​​ចុះ​ទៅ​ងូតទឹក​ស្រះ​​នៅ​ខាងក្រោយ​​ផ្ទះ​ជាមួយ​បងប្រុស និង​ក្មេង​ៗ​ដ​ទៃ​ទៀត កាលពី​វេលា​ម៉ោង​០២​ និង​១៥​នាទីរសៀលថ្ងៃ​ទី​២៦ កុម្ភៈ

ខេត្តកណ្តាល ​៖ ក្មេង​ប្រុសម្នាក់បាន​លង់ទឹក​ស្រះ​​ស្លាប់ ​ខណៈ​​​ចុះ​ទៅ​ងូតទឹក​ស្រះ​​នៅ​ខាងក្រោយ​​ផ្ទះ​ជាមួយ​បងប្រុស និង​ក្មេង​ៗ​ដ​ទៃ​ទៀត កាលពី​វេលា​ម៉ោង​០២​ និង​១៥​នាទីរសៀលថ្ងៃ​ទី​២៦ កុម្ភៈ ស្ថិតនៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ច​​ម្ងា​យ​១៥០​ម៉ែត្រ ​​ក្នុងភូមិ​បឹង​​ក្អែក ឃុំ​ព្រែក​​រកា ស្រុក​កណ្តាលស្ទឹង ។

ប្រភព​បាន​ឱ្យ​ដឹងថា ក្មេង​ប្រុស​រងគ្រោះ​​​ឈ្មោះ​​ថន ប៊ុ​ន​​ធួន អាយុ​០៦​ឆ្នាំ ជា​​សិស្ស រស់នៅ​ភូមិ​​បឹង​​ក្អែក ឃុំ​ព្រែក​​រកា ស្រុក​កណ្តាល​ស្ទឹង ។

​ប្រភព​ពី​សាក្សី​បានឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​​បាន​ដើរទៅ​លេង​ទឹកស្រះ​​ដែល​នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន​ជា​មួយ​បងប្រុស​ម្នាក់​ឈ្មោះ​ថន ចាន់​ថេ​ត ​អាយុ​១៣​ឆ្នាំ រួម​ទាំង​ក្មេង​ប្រុស​ៗ​​៣-៤នាក់​ទៀត​ បាន​លេង​ទឹកជា​មួយ​គ្នា ។

លុះ​ដ​​ល់​​វេលា​ម៉ោង​កើតហេតុ​​ខាងលើ ស្រាប់តែ​​បាត់​មិនឃើញ​ក្មេង​ប្រុស​​រង​គ្រោះ ទើប​ក្មេង​ៗ​ដែល​លេង​​ទឹកជា​មួយ​ស្រែក​ឆោឡោ​​ឡើង ហើយ​ឈ្មោះ​ថន ចាន់​ថេ​ត បានរ​ត់ទៅ​ប្រាប់​​ឪពុក-ម្តាយ​ខ្លួន​ថា​ ប្អូនប្រុស​បាន​​លង់ទឹក​ស្រះ ។ ភ្លាម​នោះ​ដែរ ក៏​បាន​នាំ​គ្នា​ចុះ​រាវរក និង​​ធ្វើការ​ជួយ​​សង្គ្រោះ តែ​ជា​អកុសល​ក្មេង​រង​គ្រោះ​បាន​លង់​ស្លាប់​​បាត់​ទៅ​ហើយ ។