ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ហ្វ៊ី​លី​ពី​ន​វាយលុក​រំដោះ​ចំណាប់ខ្មាំង

9 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ហ្វ៊ី​លី​ពី​ន​ថ្លែង​ថា បណ្តា​កង​កុំម៉ង់ដូ​ហ្វ៊ី​លី​ពី​ន​ទទួល​ការ​ហ្វឹកហ្វឺន​ពី​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ បាន​សម្លា.ប់​ពួក​ឧទ្ទាម​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​១៤​នាក់ ។

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ហ្វ៊ី​លី​ពី​ន​ថ្លែង​ថា បណ្តា​កង​កុំម៉ង់ដូ​ហ្វ៊ី​លី​ពី​ន​ទទួល​ការ​ហ្វឹកហ្វឺន​ពី​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ បាន​សម្លាប់​ពួក​ឧទ្ទាម​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​១៤​នាក់ ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​មក សំដៅលើ​ទីតាំង​ទាំងឡាយ​កាន់កាប់​ដោយ​ពួក​យុទ្ធ​ជន​អ៊ិ​ស្លា​ម​និយម​នេះ​ប្រមាណ​ជា​៣០០​នាក់​ដែល​ឃុំ​ទុក​ចំណាប់ខ្មាំង​ជា​ជនបរទេស​៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ និង​ជនជាតិ​អឺ​រុ​៉​បម្នាក់​ដែល​កងទ័ព​ហ្វ៊ី​លី​ពី​ន​បុ​៉​ន​ប៉ង​រំដោះ​ពួក​គេ ។

រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​ចាត់​ទុក​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ ជា​ក្រុម​ឧក្រិដ្ឋ​មួយ និង​គ្មាន​មនោគមន៍វិជ្ជា ពិសេស​ក្រុម​នេះ​ចាប់ពង្រត់​មនុស្ស​ជា​ចំណាប់ខ្មាំង​ដើម្បី​ទារប្រាក់​លោះ​ច្រើន ។ ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​កាលពី​ខែតុលា ២០១៤ បាន​ដោះ​លែង​ចំណាប់ខ្មាំង​ជនជាតិ​អា​ល្លឺ​ម៉​ង់​២​នាក់ ដែល​គេ​ចាប់​ទុក​រយៈពេល​៦​ខែ​មក​ហើយ ។ អាជ្ញាធរ​អា​ល្លឺ​ម៉​ង់ និង​ហ្វ៊ី​លី​ពី​ន​បដិសេធ​មិន​និយាយ​ថា តើ​មានការ​បង់ប្រាក់​លោះ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​នោះ​ដែរ ឬ​យ៉ាងណា​ឡើយ ។

កងទ័ព​ហ្វ៊ី​លី​ពី​ន​ពេល​វាយលុក​បាន​ប្រើ​កាំភ្លើង​ធំ និង​ការ​វាយប្រហារ​តាម​អាកាស​នៅ​ជិត​ទីក្រុង PATIKUL ភាគ​ខាងត្បូង​ប្រទេស ៕