ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​ដក​អាវុធ​ធុន​ធ្ងន់​ចេញពី​ភាគ​ខាងកើត​ប្រទេស

9 ឆ្នាំ មុន

ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ថា កងទ័ព​អុ​៊​យ​ក្រែ​ន បាន​ចាប់ផ្តើម​ដក​អាវុធ​ធុន​ធ្ងន់​ពី​ខ្សែ​រណសិរ្ស​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង

ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ថា កងទ័ព​អុ​៊​យ​ក្រែ​ន បាន​ចាប់ផ្តើម​ដក​អាវុធ​ធុន​ធ្ងន់​ពី​ខ្សែ​រណសិរ្ស​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​មីន​ស្ក៍​ហើយ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួង​នេះ​និយាយ​ថា ដោយ​អនុវត្ត​កិច្ចព្រមព្រៀង ដែល​ចុះហត្ថលេខា​នៅ​ទីក្រុង​មីន​ស្ក៍ កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​នា​ថ្ងៃ​ទី​២៦ កុម្ភៈ ដក​បណ្តា​កាំភ្លើង​ធំ​ទំហំ​១០០​ម​.​ម​របស់​ខ្លួន ចេញពី​ខ្សែ​រណសិរ្ស ។ ប្រតិបត្តិការ​នៃ​ការ​ដក​នេះ​ធ្វើ​ឡើង ក្រោម​ការ​ត្រួតពិនិត្យ​របស់​ពួក​អ្នក​សង្កេតការណ៍ នៃ​អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប OSCE ។

ការ​សម្រេចចិត្ត​ដក​អាវុធ​ធុន​ធ្ងន់​ត្រូវ​បាន​ធ្វើ​បន្ទាប់​ពី​ឃើញ​សញ្ញា​វិជ្ជមាន​នានា​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ចំពោះ​ការ​គោរព​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស ។

យោង​តាម​អ្នកនាំពាក្យ​កងទ័ព​អុ​៊​យ​ក្រែ​ន​លោក​អាន​ឌ្រី​អី​ុ លី​សេន​កូ ថា​ការ​ប្រទូស្ត​រា​៉​យ​គ្នា រវាង​កងទ័ព​អ៊ុយ​ក្រែ​ន និង​ពួក​បះបោរ​បំបែក​ខ្លួន​ត្រូវ​បាន​បញ្ឈប់​ក្នុង​តំបន់​ភាគច្រើន​នា​ខាងកើត​ប្រទេស ។

ទោះបី​យា​៉​ង​ណា លោក​លី​សេន​កូ រៀបរាប់​ពី​ការ​ប៉ុនប៉ង​នានា​របស់​ពួក​ឧទ្ទាម​បោះទីតាំង​នៅ​ជិត​ទីក្រុង​ដូ​ណេ​ត​ស្ក៍ និង​ក្រុងមា​៉​រី​អ៊ួ​ប៉ូ​ល រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ទាហាន​អ៊ុយ​ក្រែ​ន​៤​នាក់​ត្រូវ​របួស តែ​ពុំ​មាន​អ្នក​ស្លាប់​ឡើយ ៕