ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួនជន​សង្ស័យ២នាក់ប្តី-ប្រពន្ធ​​លួច​កាច់​សោ.ក​ម៉ូតូ

9 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ​ជន​សង្ស័យ២​នាក់​​ប្តី​ប្រពន្ធ ត្រូវ​​​កម្លាំង​កងពលតូច​អន្តរាគមន៍​​លេខ​៦ ធ្វើការ​ឃាត់ខ្លួន​​បញ្ជូន​ទៅ​កង​រាជ​អាវុធ​ហត្ថ​​ស្រុក បន្ទាប់​ពី​​​ធ្វើ​សកម្មភាព​​កាច់​សោ​​ម៉ូតូ​របស់​ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១រសៀល​ថ្ងៃទី​២៥ កុម្ភៈ ២០១៥

ខេត្តឧត្តរ​មានជ័យ  ៖ ​ជន​សង្ស័យ២​នាក់​​ប្តី​ប្រពន្ធ ត្រូវ​​​កម្លាំង​កងពលតូច​អន្តរាគមន៍​​លេខ​៦ ធ្វើការ​ឃាត់ខ្លួន​​បញ្ជូន​ទៅ​កង​រាជ​អាវុធ​ហត្ថ​​ស្រុក បន្ទាប់​ពី​​​ធ្វើ​សកម្មភាព​​កាច់​សោ​​ម៉ូតូ​របស់​ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១រសៀល​ថ្ងៃទី​២៥ កុម្ភៈ ២០១៥ ស្ថិតនៅ​ភូមិ​ថ្នល់​កែង ឃុំ​ត្រពាំង​​ប្រាសាទ​ ស្រុក​ត្រពាំង​​ប្រា​សាទ ខេត្តឧត្តរមា​ន​ជ័យ​ ។

​ប្រភព​​ឱ្យ​​ដឹង​​ថា ជន​សង្ស័យ២​នាក់​ប្តី​ប្រពន្ធ​​ខាង​​លើ ​​ប្តី​ឈ្មោះ​តាំង ប៊ុ​ន​តេ​ង អាយុ​៤០​​ឆ្នាំ មានស្រុក​​កំណើត​នៅ​​ភូមិ​​ចក ឃុំ​​ចក ស្រុក​អូរ​​រាំង​​ឪ ​ខេត្ត​ត្បូងឃ្មុំ ចំណែក​ប្រពន្ធ​​ឈ្មោះ​វ៉ា​ត ចាន់​លាប អាយុ​៣៧​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​ក្រាំង​ធ្នង់ ឃុំ​រវាង ស្រុក​​សំរោង​ខេត្ត​តាកែវ ​​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ ។

ប្រភព​​​បន្ត​​ថា ជនសង្ស័យ​​ទាំង​២​​នាក់ ត្រូវ​​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​​៦ ចាប់​ឃាត់ខ្លួន​​បញ្ជូន​មក​ស្នាក់​ការ​​អាវុធហត្ថ​ស្រុក បន្ទាប់​ជិះ​ម៉ូតូ​១​​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ព្រះ​វិហារ ១A-៧៣៦៨  ធ្វើ​សកម្មភាព​កាច់​សោ​​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​វ៉េវ​ពណ៌​ក្រហម ​ស៊េរី​ឆ្នាំ​២០១០របស់​ឈ្មោះពិន សុផល ភេទ​ប្រុស​ អាយុ​​២៣​​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​ថ្នល់​កែង ឃុំ​ត្រពាំង​​ប្រាសាទ ដែល​​ម្ចាស់​​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​រ​បស់​ខ្លួន​ ហើយ​ជនសង្ស័យ​ជា​ប្តី​បាន​ជិះ​ម៉ូតូ​ដែល​លួច​​បំណង​រត់គេច តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់ ​ក៏​ស្រែក​ឱ្យ​គេ​ជួយ ហើយ​ភ្លាម​ៗ​នោះ​ កម្លាំងយោធា​កងពល​​លេខ​​៦ កំពុង​ល្បាត​​ក៏​ជួយ​ដេញ​តាម​ពី​ក្រោយ រួច​ហើយ​ជនសង្ស័យ​ ក៏​ទុក​ម៉ូតូ​ចោល គេចខ្លួន​ចូល​ព្រៃ តែ​ត្រូវ​កម្លាំង​កងពល​លេខ​៦ព័ទ្ធ​ចាប់​បាន រួច​ហើយ​ក៏​តាម​ឃាត់ខ្លួន​ជន​ស្ស័​យ​ជា​ប្រពន្ធ​ម្នាក់​ទៀត ដែល​កំពុង​​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ​។