ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លន់ ដា​ណេ​ ទៅ​ស្រុក​គេ​ឃើញ​ទំនិញ​ថ្លៃ​និង​ពិបាក​រស់នៅ មិន​ចង់ទៅ​ចោលស្រុក​កំណើត​ពិសេស​អាល័យ​គូស្នេហ៍

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​រាង​ខ្ពស់ និង​ដើមទ្រូង​សិច​ស៊ី​នាង​លន់ ដា​ណេ​បាន​ចាកចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​៦​ស​ប្តា​ហ៍​កាលពី​ពេល ថ្មី​ៗ​នេះ ។ លន់ ដា​ណេ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​រាង​ខ្ពស់  និង​ដើមទ្រូង​សិច​ស៊ី​នាង​លន់ ដា​ណេ​បាន​ចាកចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​៦​ស​ប្តា​ហ៍​កាលពី​ពេល ថ្មី​ៗ​នេះ ។ លន់ ដា​ណេ ដែល​បាន​ទៅ​ឃើញ​ប្រទេស​គេ​ជឿនលឿន​នោះ តែ​មិន​ចង់​រស់​នៅទេ ព្រោះ​នាង​មិនអាច​ចោលស្រុក​ខ្មែរ ទស្សនិកជន ពិសេស​នាងមិន​ចង់​បែក​ពី​គូស្នេហ៍ ។

កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១៥ តារាកំប្លែង​មាន​ប្រភព​មក​ពី​ខេត្តកំពង់ធំ​នាង​លន់ដា​ណេ ឱ្យ​ដឹង​ថា នាង​ចេញ​ទៅ​ប្រទេសអូស្ត្រាលី រយៈពេល​៦​អាទិត្យ ដោយ​សម្តែងនៅ​ទីនោះ ក្រោម​សំឡេង​គាំទ្រ​ពី​ទស្សនិកជន​ច្រើន​។ ដោយសារ​តែ​សម្តែង​បាន​ល្អ ខាង​អ្នក​ធានា​នឹង​រត់ការ​យក​នាង​ទៅ​សម្តែង​ម្តងទៀត អាច​មុន​បុណ្យចូលឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូលឆ្នាំ ។ កត្តា​ដែល​នាង​ដា​ណេ​មាន​តម្រុយ​ចេញ​ទៅ​សាង​ស្នាដៃសា​ជា​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី ព្រោះតែ​នាង​មាន​ចរិត​រាក់ទាក់​ដាក់​ទស្សនិកជន មិន​ឆ្មើង​។ រាល់ពេល​ចេញ​ទៅ​ច្រៀង​មានទស្សនិកជន សុំ​អញ្ជើញ​ទៅ​ញ៉ាំ​បាយ​តាម​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ ហើយ​នាង​បាន​សម្តែង​ភាព​ស្និទ្ធស្នាល សួរសុខទុក្ខ​ពី​របៀប​រស់នៅ​ស្រុក​គេ​យូរ​ឆ្នាំ​មាន​ភាព​លំបាក និងស្រណុក​បែប​ណា ។ លើស​ពី​នេះ​ឲ្យ​តែ​ទទួល​អាហារ​រួចអស់ហើយ នាង​ដា​ណេ​តែងតែ​ជួយ​ប្រមូល​ចានឆ្នាំង​លាង​ទុកដាក់​ជាមួយ​ម្ចាស់ផ្ទះ មិន​ប្រកាន់ខ្លួន​ជាតា​រា​ទេ បើ​ត្រូវ​ជួយ​ធ្វើ​ម្ហូប  គឺ​ធ្វើ​ម្ហូប មិន​មើល​នឹង​ភ្នែក​ឡើយ ។ 

តារា​ដែល​មាន​គម្រោង​ចេញ​ទៅ​អូស្ត្រាលី​ជា​លើក​ទី​២​រូប​នេះ​ឲ្យ​ដឹង​ថា «​ដ្បិតតែ​នាង​ខ្ញុំ​មាន​ក្តី​សុខ​ពេល​ទៅ​អូស្ត្រាលី​លើក​ទី​១ ដោយ​បានឃើញ​ស្រុក​គេ​មែន ប៉ុន្តែ​នឹករលឹក​ស្រុក នាង​ខ្ញុំ​មិន​អាច​រស់នៅ​ទីនោះ​បាន​ទេ​។ នៅ​ទីនោះ​រស់នៅ ដាច់​ៗ​ដោយឡែក​ពី​គ្នា បើ​ចង់​ជួប​គ្នា​វិញ​គឺ​ជិះ​រថយន្ត​ផ្លូវ ឆ្ងាយ​ៗ ។ បើ​ចង់ទៅ​ញ៉ាំ​អី​តាម​ហាង​វិញ​ក៏​លំបាក ។

ម្យ៉ាងទៀត​របស់របរ ថ្លៃ​ៗ​ហូប​តែ​បន្តិចបន្តួច​សោះ​អស់ពី​២​ទៅ​៣​រយ​ដុល្លារ ។ កាន់តែ​ពិបាក​គឺ​ចង់រក​កន្លែង​សប្បាយ​តាម​ហាង និង​ក្លឹ​ប​ក៏​មិន​ស្រួល​ដែរ គឺ​ថ្លៃ ។ ពេល​ឃើញ​ការ​រស់នៅ​ស្រុក​គេ​គិតតែ​រឿង​ការងារ​ទើប​ដឹង​ថា ស្រុក​ខ្មែរ​សេរី​ខ្លាំង ព្រោះ​បើ​មាន​ត្រឹមតែ​១​ពាន់​ដុល្លារ​អាច​ដើរ​លេង​បាន​យ៉ាង​សប្បាយ ។

បើ​ចង់​ញ៉ាំ​គុយទាវ ឬ​បាយ​ស្រូប​ឃើញ​គ្រប់កន្លែង​ញ៉ាំ ហើយ​អាច​សល់​ពេល​ជិះ​ម៉ូតូ​ឡាន​ដើរ​កម្សាន្ត​មើល​គេឯង​បាន​តាម​តំបន់​កម្សាន្ត​នានា​នៅ​ទីក្រុង​យ៉ាង​ស្រួល ។ ចំពោះ​ស្រុក​គេ​អត់​ទេ​ទាល់តែ​ខំធ្វើការ​លំបាក​ណាស់ ទម្រាំ​បាន​លុយ​នោះ ។ បើ​យាយ​ពី​ផ្ទះ​វិញ​ទិញ​នៅ​សុ​ទ្ឋ​តែ​អស់​៧០​ម៉ឺន​ដុល្លារ​ឯណោះ
បើ​មក​ទិញ​ស្រុក​យើង​បាន​ផ្ទះ​វីឡា ឬ​ផ្ទះល្វែងពីរ​បី​ល្វែង​បាត់​ទៅ​ហើយ ។ អីុ​ចឹ​ង​ហើយ​ទើបនាង​មិន​អាច​ចោលស្រុក​យើង​បាន ។ ពេល​ទៅទីនោះ​នាង​ខ្ញុំ​បន់​ឲ្យ​តែ​មក​ដល់​ស្រុក​វិញប៉ុណ្ណោះ​។ លើស​ពី​នេះ​គ្រាន់តែ​មើល​ពីលើយន្តហោះ​ឃើញ​ដើម​ត្នោត​ក្នុង​ខ្លួន​រំភើប​រកអ្វី​ប្រៀប​មិន​បាន ដូច​ជា​ទៅ​ចោលស្រុក​១០ទៅ​២០​ឆ្នាំ​មក​ហើយ​។ បែប​នេះ​ហើយ​ទើបនាង​ខ្ញុំ​មិន​ទៅ​នៅទេ​បើ​ទោះជា​មាន​អ្នក​ចង់​ធានាឲ្យ​រស់នៅ​ក៏​ដោយ​។ ណាមួយ​ស្តាយ​ការងារ និង​មិន​អាច​ចោល​គូស្នេហ៍​របស់​នាង​ខ្ញុំ​បានឡើយ​ដែល​ស្រឡាញ់​គ្នា​យូរ​ឆ្នាំ​មក​ហើយ​» ។

បន្ទាប់​ពី​ងាក​មក​ច្បាម​ការងារ​សិល្បៈ​ឡើង​វិញ លន់ ដា​ណេ បាន​សម្តែង​កំប្លែង​រៀង​រាល់​ល្ងាច​ថ្ងៃអាទិត្យ​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​។ ក្រៅពី​នេះ​ដា​ណេ​បាន​ច្រៀង​រាំ លេង​កំប្លែង​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ទៀត ។

ដា​ណេ​បញ្ជាក់​ពី​ជិ​វិត​ក្រៅ​ឆាក​សម្តែង​និង​រំលឹក​រឿង​អតីតកាល ខ្លះ​ៗ​ថា ទម្រាំ​មាន​ថ្ងៃនេះ មានផ្ទះ​នៅ​គឺ​នាង​ឆ្លងកាត់​ការ​តស៊ូ​ពី​បាតដៃ​ទទេ ។ ពី​មុន​ដា​ណេ​ធ្លាប់​យក​មី​កញ្ចប់​ធ្វើ​ជា​សម្ល​ហូប​ជាមួយ​បាយ ។ ម្ល៉ោះហើយ​ឲ្យ​តែ​គិតដល់​រឿង​នោះ​នាង​មិន​ដែល​ប្រកាន់​រឿង​រក​កន្លែង​ទទួលទាន​មាន​ភាព​ទំនើប​ឡើយ ឲ្យ​តែ​ឃើញ​ឆ្ងាញ់​និង​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក៏​នាង​ឈប់​ឡាន ចុះ​ទៅ​ទទួលទាន​ភ្លាម អ្នក​ណា​ថា​អ្វី​ក៏​ស្រេច​តែ​ចិត្ត ព្រោះ​នាង​ស្គាល់​រសជាតិ​លំបាក​ច្រើន ។

ដា​ណេ​ចង់​បើក​ភោជនីយដ្ឋាន​ម្តងទៀត បើ​ទោះជា​នាង​ធ្លាប់​បើក​ហើយ​ខាត​៥​ទៅ​៦​ម៉ឺន​ដុល្លារ​ព្រោះតែ​ទុកចិត្ត​បុគ្គលិក​ក្តី ។ នាង​ចង់​រិះរក​វិធី​បែប​ណា​ឲ្យ​បាន​ដំណើរការ​ល្អ ព្រោះ​មាន​តែ​ម្នាក់ឯង បើ​នាង​ដួល អ្នក​ផ្ទះ​នាង​ទាំងអស់​ក៏​ដួល ព្រោះ​រាល់ថ្ងៃ​បាន​នាង​ម្នាក់​គត់​ជួយ​ផ្គត់ផ្គង់​ផ្នែក​ជីវភាព​រស់នៅ ៕