ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ពាក់​ស័ក្តិ​៣​ម្នាក់​ចង​.​កធ្វើ​អត្តឃា.ត​ក្នុង​បន្ទប់ទឹក

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​មន្ត្រី​នគរបាល​​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ឈរជើង​ការពារ​ព្រំដែន​ប៉ែក​ខាងជើង​នៃ​ខេត្តបន្ទាយមានជ័យ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក (ស័ក្តិ៣)​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់​ដោយ​ចង​.​ក

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​មន្ត្រី​នគរបាល​​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ឈរជើង​ការពារ​ព្រំដែន​ប៉ែក​ខាងជើង​នៃ​ខេត្តបន្ទាយមានជ័យ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក  (ស័ក្តិ៣)​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង​.​កនៅ​ក្នុង​បន្ទប់ទឹកក្នុង​ទីបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោ​លេខ​៨០៧ ស្ថិត​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោករមៀត ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ កាល​ពី​វេលា​ម៉ោង​១២​ និង​៤០​នាទី​ថ្ងៃត្រង់ ​ថ្ងៃ​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ ។

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​នគរបាល​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​​ដែល​ធ្វើ​អត្តឃាត​មាន​ឈ្មោះឡាក់ លី​ហ៊ា ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ នៃ​វរ​សេនា​តូច​លេខ​៨០៧ ច្រក​តំបន់​បេង​ត្រកួន ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​ការ​ត្រួតពិនិត្យ​របស់​គណៈកម្មការបាន​អះអាង​ថា​ មន្ត្រី​នគរបាល​រូប​នេះ​គឺ​ពិតជា​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​មែន ដោយ​យក​ខ្សែ​ភ្លើងពណ៌​សចង​នឹង​ឆ្នឹម​បន្ទប់ទឹក ។​ តាម​ការ​សន្និដ្ឋាន  បុរស​រូប​នេះ​ជា​មនុស្ស​ញៀន​ស្រា ជា​រៀងរាល់ថ្ងៃ​គឺ​ផឹកស្រា​ជា​ប្រចាំ​ ភ្លេច​បាយ​ទឹក​ និង​ជា​មនុស្ស​សរសៃប្រសាទ ម្យ៉ាង​ពេល​ស្រវឹង​ម្តង​ៗ​តែងតែ​ព្យាយាម​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ជា​ច្រើន​លើក តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិជួយ​អន្តរាគមន៍ ។​

នៅ​ថ្ងៃ​កើតហេតុ​បុរស​រូប​នេះ​ស្រវឹងស្រា​បាន​ដើរ​ចូល​ទៅ​ក្នុងបន្ទប់ទឹក​ដើម្បី​បត់ជើង តែ​ដោយ​បាត់​យូរ​ពេក​មាន​មន្ត្រី​នគរបាល​ម្នាក់​បាន​ដើរទៅ​មើល​ ក៏​ស្រាប់តែ​ឃើញបុរស​នេះ​បាន​ស្លាប់ ទើប​មានការ​ភ្ញាក់ផ្អើល ។

​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណីបន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​ ៕