ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​កង់​បី​កំពុង​សណ្តោង​គ្នា​របួស​៣​នាក់(​មានវី​ដេ​អូ​)​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ស្ត្រី​២​នាក់​បាន​រង​របួស​ជើង​យ៉ាងដំណំ រីឯ​បុរស​ម្ចាស់​ម៉ូតូ​កង់​បី​បាន​រង​របួស​រលាត់​ដៃជើង ខណៈ​ពេល​ដែល​ស្ត្រី​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ស្គុ​ពី ពណ៌​ស​ក្នុង​ល្បឿន​លឿន​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​ដែល​កំពុង​អូស​សណ្តោង​ម៉ូតូ​កង់​បី​១​គ្រឿង​ទៀត​

រាជធានី​ភ្នំពេញ​៖ ស្ត្រី​២​នាក់​បាន​រង​របួស​ជើង​យ៉ាងដំណំ រីឯ​បុរស​ម្ចាស់​ម៉ូតូ​កង់​បី​បាន​រង​របួស​រលាត់​ដៃជើង ខណៈ​ពេល​ដែល​ស្ត្រី​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ស្គុ​ពី ពណ៌​ស​ក្នុង​ល្បឿន​លឿន​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​ដែល​កំពុង​អូស​សណ្តោង​ម៉ូតូ​កង់​បី​១​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ស្របគ្នា ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​កើតហេតុ​ស្ត្រី​ដែល​រង​របួស​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​បាន​ធ្វើការ​សម្រួល​គ្នា​ដោយ​គ្មាន​ន​ណា​សង​ន​ណា​នោះ​ទេ ចេញថ្លៃ​ព្យាបាល​រៀង​ៗ​ខ្លួន ដើម្បី​បញ្ចប់រឿង ៕