ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​វី​ហ្គោ​ថៃ​ពន្លះ​ជាមួយ​ម៉ូតូ​យុវជន​២​នាក់​រង​របួសធ្ងន់(មាន​វី​ដេ​អូ​)​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ យុវ​ជ​ម្នាក់​របួស​ដាច់​ជើង​ឆ្វេង និង​ម្នាក់​ទៀត​របួស​ក្បាល​ធ្ងន់ធ្ងរ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​យុវជន​២​នាក់​បងប្អូន​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧​លុះដល់​មុខ​ផ្ទះ​ស៊ី​ញ៉ូ​បត់​ឆ្វេង ក៏​ត្រូវ​រថយន្ត​ថៃ​បើកបរ​មក​ពីក្រោយ​បុក​ចំ​យ៉ាង​ពេ​ទំហឹង

ខេត្ត​ប៉ៃលិន ៖ យុវ​ជ​ម្នាក់​របួស​ដាច់​ជើង​ឆ្វេង និង​ម្នាក់​ទៀត​របួស​ក្បាល​ធ្ងន់ធ្ងរ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​យុវជន​២​នាក់​បងប្អូន​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧​លុះដល់​មុខ​ផ្ទះ​ស៊ី​ញ៉ូ​បត់​ឆ្វេង ក៏​ត្រូវ​រថយន្ត​ថៃ​បើកបរ​មក​ពីក្រោយ​បុក​ចំ​យ៉ាង​ពេ​ទំហឹង គៀប​ជាប់​អូស​តាម​ផ្លូវ​ចំងាយ​ជិត​២០​ម៉ែត្រ បណ្តាល​ឱ្យ​របួសធ្ងន់​ទាំង​ពីរ​នាក់ តែ​ម្តង ។ 

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទីរ​សៀ ល ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់  ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ព្យាយាម​បើក​រត់គេច​ទៅ​មុខ​បាន​ប្រមាណ​១​គីឡូម៉ែត្រ ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្ទាក់​ឃាត់​ឱ្យ​បើក​ថយក្រោយ​មក​ចត​ទុក​ក្បែរ​កន្លែង​កើតហេតុ រួច​ម្ចាស់​បើកទ្វារ​រថយន្ត​ដាក់​មេ​ប្រូច​រត់គេច​ខ្លួន ។ ចំណែក​ជន​រង​គ្រោះ ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែរ​ខេត្ត ៕