ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុធ ឆាយ​រិ​ទ្ធី ណាត់​ប្រកួត​សាក​កម្លាំង​ជាមួយ វ៉ែន សុវណ្ណ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន បាន​ណាត់ វ៉ែន សុវណ្ណ មក​ពី​ក្លិប​កងកេង​កីឡា​ខេត្តបាត់ដំបង ប្រកួត​សាក​កម្លាំង​គ្នា​នៅ​លើ​សង្វៀន​ទូរ​

រាជធានី​ភ្នំពេញ ៖ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន បាន​ណាត់ វ៉ែន សុវណ្ណ មក​ពី​ក្លិប​កងកេង​កីឡា​ខេត្តបាត់ដំបង ប្រកួត​សាក​កម្លាំង​គ្នា​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​​ស៊ី​ធី​អិន នា​ថ្ងៃអាទិត្យ ទី​១ មីនា ស​ប្តា​ហ៍​នេះ ដោយសារ​កន្លង​មក​ពួក​គេ​មិន​ធ្លាប់​ជួប​គ្នា​ទេ ។

រវាង​កីឡាករ​ទាំង​២ មាន​ប្រវត្តិ​ប្រកួត​មិន​ដូច​គ្នា​នោះ​ទេ ដោយ វ៉ែន សុវណ្ណ ចាស់វស្សា​ជាង ចំណែក ពុទ្ធ ឆាយ​រិ​ទ្ធី គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ម្នាក់​បុ​៉​ណ្ណោះ ។ ដូច្នេះ​សម្រាប់​ការ​ជួប​ប្រកួត​គ្នា​ជា​លើក​ដំបូង​នេះ​មិនដឹង​ថា ជើង​ចាស់​ស៊ីជើង​ថ្មី ឬ​ក៏​ជើង​ថ្មី​ស៊ីជើង​ចាស់​ឡើយ ។​ វ៉ែន សុវណ្ណ មួយ​រយៈ​មកនេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ភ្នំពេញ​ញឹកញាប់​នោះ​ទេ​។ គេ​នៅ​ចាំ​បាន​ថា ពី​មុន វ៉ែន សុវណ្ណ គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​ពិបាក​រក​គូប្រកួត​បំផុត បុ​៉​ន្តែ​ការ​បាត់​មុខ​ពីលើ​សង្វៀន​របស់​គេ​មួយ​រយៈ​មកនេះ​មិនដឹង​ថា ថ្វីដៃ​ប្រកួត​នៅ​ល្អ​ដូច​មុន​ទៀត​ឬ​អត់ ។

អ្នក​ប្រដាល់​រូប​នេះ​ពូកែ​ប្រើ​ស្នៀត​កែង និង​ជង្គង់ បុ​៉​ន្តែ​រាល់​ការ​វាយ​ចេញ​របស់​គេ​ហាក់​មាន​ភាព​យឺតយ៉ាវ​បន្តិច ចំណែក​ចិត្ត​ក៏​មិនសូវ​ជា​សឿង​បុ​៉​ន្មា​ន ។ ទម្លាប់​របស់ វ៉ែន សុវណ្ណ ចូល​ចិត្ត​វាយ​ជា​ប្រយោល​ច្រើន​ជាង​ចូល​កៀក ដោយសារ​គេ​មាន​អំណោយផល​ខាង​កម្ពស់ ។ ចំណែក ពុធ ឆាយ​រិ​ទ្ធី ក៏​ជា​ជើង​ខ្លាំង​មិន​អន់​ជាង​អ្នក​ប្រដាល់​ជើង​ចាស់​បុ​៉​ន្មា​ន​ដែរ ។ បើ​ទោះជា​ស្នៀត​កែង និង​ជង្គង់​របស់​គេ​ប្រើ​ការ​មិនសូវ​ស្ទាត់ជំនាញ​ដូច វ៉ែន សុវណ្ណ មែន បុ​៉​ន្តែ​ស្នៀត​កណ្តាប់ដៃ​ម៉ាត់​ចេញ​របស់​គេ​ពិតជា​មិនធម្មតា​ឡើយ ពេល​វាយ​ចេញ​ម្តង​ៗ​កម្រ​ខុស​គោលដៅ និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ ចាំ​មើល ពុទ្ធ ឆាយ​រិ​ទ្ធី អាច​ទប់ទល់​ជាមួយ វ៉ែន សុវណ្ណ បាន​ឬ​អត់ ។

នៅ​លើ​សង្វៀន​ដដែល ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យបង្ក្រាប​គ្រឿងញៀន និង​កីឡាករ​ចាន់ រតនៈ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ កីឡាករ​ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ស្រិល ទ្រី មក​ពី​ក្លិប​គជសារ​កីឡា ។ កីឡាករ​ប្រាក់ រស្មី មក​ពី​ក្លិប​តា​ឯក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​យៀង សុស មក​ពី​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ។ កីឡាករ​អេ ទូច មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ជ័យ ដា​រ៉ា​វុ​ធ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​គូ​ចុង​ក្រោយ កីឡាករ​ឡុ​ង គឹ​ម​ហៀ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ព្រឿ​ង សុ​ជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕