ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រវឹង​បើករថយន្ត​ក្រឡាប់​ស្លា.ប់​ម្នាក់ ​របួស​៣​នាក់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ រថយន្ត​ប្រភេទ​ហ៊ី​យ៉ា​ន់ដាយ​២​តោន​កន្លះ​១​គ្រឿង​ពណ៌​ខៀវ បានក្រឡាប់​នៅ​លើ​កំណាត់ផ្លូវ​ទ្រី​ប​ក្រាល​គ្រួ​ស​ក្រហម ត្រង់​ចំណុច​វាល​ចំការ​របស់​ឈ្មោះ ចំណាន

ខេត្ត​ត្បូងឃ្មុំ ​៖ រថយន្ត​ប្រភេទ​ហ៊ី​យ៉ា​ន់ដាយ​២​តោន​កន្លះ​១​គ្រឿង​ពណ៌​ខៀវ បានក្រឡាប់​នៅ​លើ​កំណាត់ផ្លូវ​ទ្រី​ប​ក្រាល​គ្រួ​ស​ក្រហម ត្រង់​ចំណុច​វាល​ចំការ​របស់​ឈ្មោះ ចំណាន ភេទ​ប្រុស ស្ថិត​នៅ​ភូមិ​ល្វា​ធំ ឃុំ​ល្ងៀង ស្រុក​ត្បូងឃ្មុំ​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរម្នាក់ និង​​របួស​៣​នាក់​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​។​

ហេតុ​ការ​ណ៍ដ៏​រ​ន្ធត់​នេះ​កើតឡើង កាល​ពី​​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២៦​ កុ​ម្ភៈ ២០១៥ ។ លោក​វរ​សេនី​យ៍​ត្រី សួ​ស ស៊ា​ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ ឲ្យ​ដឹង​ថា អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការ​ណ៍នោះ​ឈ្មោះ ផេង ទីណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ខ្នារ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​ និង​អ្នករង​របួស​៣​នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​មាន ១-​ឈ្មោះ ខន ករុណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ​សុខ យ៉​ខា​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង៣-​ឈ្មោះ សុខ ទី​ម៉ាច ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​ ទាំង៣​នាក់​នៅ​ភូមិ​ល្ងៀង ឃុំ​ល្ងៀង ស្រុក​ត្បូងឃ្មុំ ។

លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​បន្ត​ថា ​​មុនពេល​កើតហេតុ​រថយន្ត​នេះបាន​បើក​ចេញពីលិច​មក​កើត​តាម​ផ្លូវ​ទ្រី​ប លុះ​មកដល់​ត្រង់​ភូមិ​ខាង​ល្វា​ធំ ក៏​បាន​ប្រ​ឡាប់​តែ​ម្តង បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។​ ជំនាញ​ចរាចរ​ស្រុក​បាន​បញ្ជាក់​ថា អ្នកបើកបរ​​ ​​​បាន​ផឹក​ស្រា​ស្រវឹង​ហើយ​ឡើង​បើក​រថយន្ត​ចេញពី​ចាន់​ទូង   ដើម្បី​​​​ទៅ​ទិញ​ជ័រកៅស៊ូ​នៅស្រុក​តំបែរ ដោយបើក​បរ​ក្នុង​​ល្បឿន​លឿន ខណៈ​ពេល​ដល់​ផ្លូ​កោង​យក​ចង្កូត​មិន​ទាន់ទើប​ធ្វើ​​ឲ្យ​រថ​យន្ត​ក្រឡាប់​ជិត​១០​ត្រឡប់រង​ការ​ខូចខាត​ជា​ដំណំ ។   ចំណែក​អ្នក​ជិះ​ជាមួយ​៣​នាក់​ទៀត​បាន​ផ្លោង​ខ្ទាត​ចេញពី​រថយន្ត សំណាងល្អ​​​គ្រាន់តែ​រង​របួស ៕