ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ពាក់ស័ក្តិ៣ ​ប្រចាំព្រំដែនស្រុកថ្មពួក ​ចង.កធ្វើអត្តឃា.ត​អត់ដឹងមូលហេតុ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ​៖ មេបញ្ជាការនគរបាល​ការពារព្រំដែនគោក ​៨០៧ ​ប្រចំាស្រុកថ្មពួក​បានឲ្យដឹងនៅប៉ុន្មាននាទីមុនថា ​លោកអនុសេនីយ៍ឯក​

ខេត្តបន្ទាយមានជ័យ ​៖ មេបញ្ជាការនគរបាល​ការពារព្រំដែនគោក ​៨០៧ ​ប្រចំាស្រុកថ្មពួក​បានឲ្យដឹងនៅប៉ុន្មាននាទីមុនថា ​លោកអនុសេនីយ៍ឯក​ ឡាក់ លីហ៊ា មន្រ្តីនគរបាល​ប្រចាំច្រកតំបន់បឹង​ត្រកួនឈមនឹង​ស្រុកតាប់បា្រយ៉ា ​ខេត្តស្រះកែវ ប្រទេសថៃ​ ​បានចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹកនៅ​ក្នុងទី​បញ្ជាការវរៈ​ ស្ថិតក្នុងឃុំគោករមៀត ​ស្រុកថ្មពួក ។

ហេតុការណ៍នេះ ​បានកើតឡើងនៅម៉ោងជាង១២ថ្ងៃត្រង់​ ថ្ងៃទី២៦​ កុម្ភៈ ២០១៥ ។

គេនៅមិនទាន់​ដឹងពីមូលហេតុ​ដែលលោកសក្តិ៣ខាងលើ​​ចងកធ្វើអត្តឃាត​នេះនៅឡើយទេ ។

សេចក្តីរាយការណ៍​បានបន្តថា​នៅពេលនេះ​ សមត្ថកិច្ចកំពុង​រង់ចំាមន្រ្តីជំនាញទៅពិនិត្យ​ធ្វើកោសលវិច័យ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕