ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌមានជ័យ​​បើក​កិច្ចប្រជុំ​​គ​ណៈ​​បញ្ជាការ​​ឯកភាព​​ខណ្ឌ និង​ពង្រឹង​​គោលការណ៍​ត្រៀម​អនុវត្ត​​មួយ​​​ចំនួន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ​២០១៥ មាន​​បើក​កិច្ចប្រជុំ​មួយ​​ស្តី​​ពី​​ការ​ពង្រឹង​​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូល​ដ្ឋាន និង​​ត្រៀមខ្លួន​​អនុវត្ត​នូវ​​គោលការណ៍​​មួយ​​ចំនួន ក្រោម​អធិបតីភាព​​លោក​ពេជ្រ កែវ​មុនី

រាជ​ធានី​ភ្នំពេញ ៖ គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ​២០១៥ មាន​​បើក​កិច្ចប្រជុំ​មួយ​​ស្តី​​ពី​​ការ​ពង្រឹង​​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូល​ដ្ឋាន និង​​ត្រៀមខ្លួន​​អនុវត្ត​នូវ​​គោលការណ៍​​មួយ​​ចំនួន ក្រោម​អធិបតីភាព​​លោក​ពេជ្រ កែវ​មុនី អភិ​បាល​នៃ​គណៈអភិបាល​​ខណ្ឌមាន​ជ័យ លោកមា សុភាព អភិបាលរង​ខណ្ឌមាន​ជ័យ និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ, កម្លាំង​​នគរបាល, កម្លាំង​​អាវុធ​ហត្ថ, ចៅ​សង្កាត់, មេ​ប៉ុស្តិ៍​ទាំង​​៤ និង​សមាជិក​គ​ណៈ​​បញ្ជាការ​​ឯកភាព​ខណ្ឌ​ជា​ច្រើន​រូប​​ទៀត​​ ​។
 
លោក​​តេ​ង ស៊ី​ណូ អធិការ​នគរបាល​​ខណ្ឌ​មាន​ជ័យ​បាន​ឡើង​​និយាយ​ពី​គោលការណ៍​​មួយ​ចំនួន​​ ទាក់ទង​នឹង​ផ្នែក​សន្តិសុខ​សណ្តាប់​ធ្នាប់ស្តី​ពី​បញ្ហា​គ្រឿង​ញៀន, ចោរឆក់, ចោរប្លន់ និង​ចោរ​គាស់​ផ្ទះ ។​ល​។  ដែល​កម្លាំង​នគរបាល​ខណ្ឌ ​អនុវត្ត​បាន​ក្នុងអំឡុង​ប្រមាណ​​ខែ​ចុង​​ក្រោយ​​នេះ និង​បញ្ហា​មួយ​​ចំនួន​ទៀត ដែល​ធ្វើ​មិន​ទាន់​បាន​​របៀប​រយ​ល្អ នៅ​មាន​ចន្លោះ​​ប្រហោង គឺ​កម្លាំង​របស់​ខណ្ឌ​មាន​ជ័យ និង​ធ្វើការ​ពង្រឹង​​ឡើង​វិញ ។
 
លោក​​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមាន​ជ័យ និង​ជា​ប្រធាន​គ​ណៈ​​បញ្ជាការ​ឯកភាព​​ខណ្ឌបាន​លើក​ឡើង​នូវ​គោលការណ៍​​ត្រូវ​អនុ​ត្ត​
ធំ​ៗ​ចំនួន​៥  ​​​១-​គឺ​អំពើ​ឆក់​ប្លន់ និង​គាស់​ផ្ទះ យើង​ស​ង្គេ​ត​ឃើញ​ថា មួយ​រយៈពេល​ក្រោយ​មកនេះ កម្លាំង​នគរបាល ក៏​ដូច​ជា​កម្លាំង​មាន​​សមត្ថកិច្ច​តែងតែ​បង្ក្រាប​ជា​រឿយ​ៗ ជា​ហេតុ​ធ្វើ​ឱ្យ​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ​ត្រូវ​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់​ពី​មួយ​រយៈ​ពេល​មុន បទ​​ល្មើ​ស​កើតឡើង​​ច្រើន ដូច្នេះ​នគរបាល​ត្រូវ​ពង្រឹង​បន្ថែម​ទៀត ។ ទី​២-រឿង​ត្រួត​ពិ​និ​ត្រ​អាវុធ​ជាតិ​ជាតិ​ផ្ទុះ គឺ​ត្រូវធ្វើ​ជា​រៀង​រាល់​៤​ដង ក្នុង​១​ខែ មាន​ន័យ​ថា​ក្នុង​១​អាទិ​ត្រ​ម្តង ( នេះ​ជា​គោលការណ៍​ត្រូវ​អនុវត្ត )​។ ទី​៣-សំណង់​កំពុង​សាងសង់ និង ទី​តាំង​​អាជីវកម្ម​ទាំងឡាយ​ណា ​ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាតឱ្យ​​សាងសង់ ឬអនុញ្ញាតឱ្យ​បើក​របរ​​រកស៊ី​អាជីវកម្ម​ផ្សេង គឺ​ត្រូវ​ផ្អាក ទីតាំង​​ទាំងនោះ​ជា​បន្ទាន់ និង​ហៅ​ម្ចាស់​អាជីវកម្ម​មក​​ធ្វើការ​ពន្យល់​ណែនាំ​ពី​ក្បួនច្បាប់​ទម្លាប់ ។ ប៉ុន្តែ​បើ​ក្នុង​លក្ខខណ្ឌ​ជន​នោះ​ មិន​ធ្វើការ​ណែនាំ​របស់​សាលា​ខណ្ឌ និង​សាលា​រាជធានី​នោះ​​ទេ នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​​ច្បាប់ ។ ទី​៤​-កម្លាំង​នគរបាល​ត្រូវ​ចូលរួម​សហ​ការ​ជាមួយ នគរបាល​ការិយាល័យ​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គ្រប់​គោលការណ៍​ដែល​បាន​ដាក់​ឱ្យ​អនុ​វត្ត​ជា​ដាច់ខាត ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព