ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ប្រេងឥន្ធនៈ​កាល់​តិច​ទាក់​ខ្សែកាប​អុប​ទិ​ក​ដាច់​១​ដុំ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខ្សែកាប​អុប​ទិក​មួយ​ដុំ​មាន​១១២​សរសៃ​តូច​ៗ​ដែល​ធ្លាក់​ស្តាក​​បន្តិច​ត្រូវ​បាន​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​កាល់​តិច​បើក​ទាក់​ដាច់​ធ្លាក់​លើ​ឆ្នាំង​បបរស​បណ្តាល​ឲ្យ​កំពប់​ខ្ចាត់ខ្ចាយ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥

រាជធានីភ្នំពេញ ៖ ខ្សែកាប​អុប​ទិក​មួយ​ដុំ​មាន​១១២​សរសៃ​តូច​ៗ​ដែល​ធ្លាក់​ស្តាក​​បន្តិច​ត្រូវ​បាន​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​កាល់​តិច​បើក​ទាក់​ដាច់​ធ្លាក់​លើ​ឆ្នាំង​បបរស​បណ្តាល​ឲ្យ​កំពប់​ខ្ចាត់ខ្ចាយ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​មុខ​ផ្ទះ​លេខ​៨០Eo មហាវិថី​កម្ពុជា​ក្រោម សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​នី​ស្សាន់​ ឌី​សែ​ល ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3A 1875 ដឹក​ប្រេង​ចំ​ណុះ​​១៨០០០​លី​ត្រ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត មក​ដល់​ចំណុច​ខាងលើ ខ្សែកាប​មួយ​ដុំ​រាង​ធ្លាក់​ស្តាក​​បន្តិច​បណ្តាល​ឲ្យ​រថយន្ត​បើក​ទាក់​ដាច់​ខ្សែកាប​មួយ​ដុំ​មាន​ខ្សែ​តូច​១១២​សរសៃ​ ហើយ​បាន​ធ្លាក់​វាត់​លើ​ឆ្នាំង​បបរស​លក់​នៅ​ជិត​នោះ​បណ្តាល​ឲ្យ​កំពប់​ខ្ចាត់ខ្ចាយ​អស់​មួយ​ឆ្នាំង ។

ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​មិន​បាន​រត់គេច​ទេ​ ក៏​បាន​ឈប់​មក​ធ្វើការ​ចរចា​ជាមួយ​អ្នកលក់​បបរ​ទាមទារ​សំណង​១០០​ដុល្លារ ត្រូវ​បាន​ខាង​រថយន្ត​សង​៣០​ម៉ឺន​រៀល​បញ្ចប់រឿង ចំណែក​ខ្សែកាប​ដែល​ដាច់​នោះ​ត្រូវ​បាន​តំណាង​មក​ធ្វើការ​ដោះស្រាយ​ទាមទារ​សំណង​១០០​ដុល្លារ​សង​បញ្ចប់រឿង ៕