ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេក​ស្លា.ប់​ទាំង​កណ្ដាល​យប់​ពេល​កំពុង​ដេក​សំរាក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ខ្យល់គ​ស្លា.ប់​នៅ​កន្លែង​ស្នាក់​នៅ​ទាំង​កណ្ដាល​យប់​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ស្នាក់​នៅ​ផ្សេង​ទៀត​និង​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ខ្យល់គ​ស្លាប់​នៅ​កន្លែង​ស្នាក់​នៅ​ទាំង​កណ្ដាល​យប់​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ស្នាក់​នៅ​ផ្សេង​ទៀត​និង​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ត្រង់​ចំណុច​រោង​កម្មករ​បុរី​មួយ​នៅ​ចំការ​ដូង ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ 

បុរស​រង​គ្រោះ​មានឈ្មោះ រី​ម អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សំណង់ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ភូមិ​ព្រៃ​ក្ដួច​ខាងជើង ឃុំ​ត្រពាំង​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​ប្រពន្ធ​ឈ្មោះ ណា​ន មុំ អាយុ​២៦​ឆ្នាំ​ធ្វើការ​និង​ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​ព្រំដែន​វៀតណាម​មានកូន​ស្រី​២​នាក់​ម្នាក់​អាយុ​១​ឆ្នាំ​កន្លះ​និង​ម្នាក់​ទៀត​អាយុ​ទើបតែ​៦​ខែ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កោសល​វិច័យ​សាកសព​ពិតជា​ស្លាប់​ដោយ​ខ្យល់ គ​មែន ហើយ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕