ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ត្រូវ​អ្នក​ភូមិ​ព្រួត​វាយ​ទ្រម​ខ្លួន​នៅ​ពេល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជនបរទេស(មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម ត្រូវ​បាន​កំលាំង​សម្ថ​កិច្ច​ខណ្ឌដូនពេញ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ជនជាតិ​រុ​ស្សី​២​នាក់​មិន​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច​ខ្លួន

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម ត្រូវ​បាន​កំលាំង​សម្ថ​កិច្ច​ខណ្ឌដូនពេញ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ជនជាតិ​រុ​ស្សី​២​នាក់​មិន​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​កំលាំង​សមត្ថកិច្ច​ល​ល្បាត​ឃើញ​ចាប់​បាន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៨​និង​៣០​នាទី យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ តាម​បណ្តោយ​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ​កែង​និង​ផ្លូវ​លេខ​១៣០ ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​១ ខណ្ឌដូនពេញ ។ 

ជនសង្ស័យ​ខាងលើ​មានឈ្មោះ រស់ ច​យ អាយុ​២២ ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្បែរ​រោងកុន​ហែម​ជាតិ ផ្លូវ​១៣០​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។ ចំណែក​នារី​បរទេស​រង​គ្រោះ​ខាងលើ​មានឈ្មោះ វ​ល្លា​ឌី​ស ឡា​វី ជា​ជនជាតិ​រុ​ស្សី អាយុ​១៦​ឆ្នាំ មុខរបរ​នៅ​ស្ថានទូត​រុ​ស្សី ស្នាក់​នៅផ្ទះ​លេខ​១៤ ផ្លូវ​៥១ សង្កាត់​បឹង​គី​ង​កង​១ ខណ្ឌចំការមន ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ៕