ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​កាំភ្លើង​ភ្ជង់​ប្លន់​សិស្ស​ចេញពី​សាលា​នៅ​ភ្នំពេញ​ថ្មី

9 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំ​ពេញ​៖ អំពើ​ប្លន់​ប្រដាប់​អាវុធ​ដោយ​ក្រុម​ចោរ​មាន​គ្នា​ចំនួន​៣​នាក់​បាន​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​ភ្ជង់​គម្រាម​បា.ញ់​សម្លា.ប់​ទៅ​លើ​ជន​រង​គ្រោះជា​សិស្ស​ពេល​កំពុង​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ចេញពី​សាលា ហើយ​ក្រុម​ចោរ​បាន​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ

រាជ​ធា​នី​ភ្នំ​ពេញ​៖ អំពើ​ប្លន់​ប្រដាប់​អាវុធ​ដោយ​ក្រុម​ចោរ​មាន​គ្នា​ចំនួន​៣​នាក់​បាន​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​ភ្ជង់​គម្រាម​បាញ់​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះជា​សិស្ស​ពេល​កំពុង​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ចេញពី​សាលា ហើយ​ក្រុម​ចោរ​បាន​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​បាន​ដោយ​សុ​វត្ថ​ភាព​ និង​មិន​រំខាន​ដល់​សមត្ថកិច្ច​មូល​ដ្ធា​ន​ កាលពី​វេលា​ម៉ោង​៧​និង​២៤​នាទី​យប់ ​ថ្ងៃ​ទី​២៥​ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៥​នៅ​ចំនុច​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។

ចំណែកឯ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​Nex ​ពណ៌​ផ្កាឈូក ​ស៊េរី​ឆ្នាំ​២០១៣ ​គ្មាន​ស្លាក​លេខ នេះ​បើ​តាម​ប្រភព​ព័​ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌ​សែន​សែន​សុខ​។

ប្រភព​បន្ត​ថា​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​សុង ណា​រ៉ុ​ង​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ បាន​ចេញពី​សាលា​ប៊ែ​ល​ធី ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង ស្រាប់តែ​មក​ដល់​ចំណុច​ខាងលើ ​ក៏​ត្រូវ​ក្រុម​ចោរ​ខាងលើ​ជិះ​ម៉ូតូ​មក​កាក់ ហើយ​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​មក​លើ​ជន​រង​គ្រោះ​តែ​ម្តង​ ៕