ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​អន្តរាគមន៍​ខណ្ឌដូនពេញ​ដេញ​ឃាត់​ម៉ូតូ​អត់​ស្លាក​លេខ ខឹង​ម្ចាស់​ម៉ូតូ​ជិះ​គេច​វាយ​ផ្អើល​ប្រជាពលរដ្ឋ(មាន​វី​ដេ​អូ​)​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​ដែល​ប៉ូលិស​កង​អន្តរាគមន៍​ខណ្ឌដូនពេញ​ដេញ​ឃាត់​ម៉ូតូ​អត់​ស្លាក​លេខ តែ​ម្ចាស់​ម៉ូតូ​បាន​ជិះ​គេច ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​ខឹងសម្បា ក៏​វាយ​ទៅ​លើ​ម្ចាស់​ម៉ូតូ​បង្ក​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​ឃាត់​

រាជធានី​ភ្នំពេញ​៖ មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​ដែល​ប៉ូលិស​កង​អន្តរាគមន៍​ខណ្ឌដូនពេញ​ដេញ​ឃាត់​ម៉ូតូ​អត់​ស្លាក​លេខ តែ​ម្ចាស់​ម៉ូតូ​បាន​ជិះ​គេច ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​ខឹងសម្បា ក៏​វាយ​ទៅ​លើ​ម្ចាស់​ម៉ូតូ​បង្ក​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​ឃាត់​នោះ​ផង​ដែរ នេះ​បើក​តាម​ការ​ឲ្យ​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ ។​ប្រ​ទុ​ស្សរាយ៍​រវាង​សមត្ថកិច្ច​និង​ម្ចាស់​ម៉ូតូ​អត់​ពាក់​ស្លាក​លេខ​ខាងលើ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ នៅ​ម្តុំ​បេនឡាន​ផ្សារ​ថ្មី ។

ជាមួយ​គ្នា​នោះ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​បាន​និយាយ​ត​ៗ​គ្នា​ថា​សមត្ថកិច្ច​ធ្វើ​តាម​ច្បាប់​គឺ​ត្រូវ​ហើយ តែ​មិន​គួរ​វាយ​ទៅ​លើ​ម្ចាស់​ម៉ូតូ​នោះ​ទេ ។

យ៉ាងណា​នោះ​ជុំវិញ​ករណី​ខាងលើ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប៉ូលិស​កង​អន្តរាគមន៍​ខណ្ឌដូនពេញ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ចោទប្រកាន់​ថា​បាន​វាយ​ទៅ​លើ​ម្ចាស់​ម៉ូតូ​នោះ​បាន​ទេ ៕