ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ផ្ទាំង​បេតុងជណ្តើរ​សំណង់​ភោជនីយ​ដ្ឋាន​ប៉ោកីសង្កត់​កម្មករ​ម្នាក់​ជាប់​ជិត​៣ម៉ោង​ទើប​ស្ទូច​ចេញ​បាន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទាំង​បេតុង​ជណ្តើររបស់​សំណង់​ភោជនីយ​ដ្ឋាន​យី​ហោ​ប៉ោកីដែល​កំពុង​សាង​សង់​បាន​បាក់​សង្កត់​លើ​ជើង​កម្មករ​ម្នាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ បង្ក​ឱ្យ​មានការ​ភ្ញាក់​

រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទាំង​បេតុង​ជណ្តើររបស់​សំណង់​ភោជនីយ​ដ្ឋាន​យី​ហោ​ប៉ោកីដែល​កំពុង​សាង​សង់​បាន​បាក់​សង្កត់​លើ​ជើង​កម្មករ​ម្នាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៥ នៅ​ចំណុច​អគារ​លេខ​២៤ ផ្លូវ​លេខ​៥៦០ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក​។

ជន​រង​គ្រោះ​ឈ្មោះ​វង់ វ៉ុន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​ ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្មករ​រង​គ្រោះ​បាន​មក​​ធ្វើ​ការ​ងារ​សំណង់ជា​ធម្មតា​​ ខណៈ​កំពុង​ធ្វើ​ការ​សុខៗ​ស្រាប់​តែ​ផ្ទាំង​បេ​តុង​ជណ្តើរ​ដែល​មាន​ទំហំ​៤ម៉ែត្រ​បាន​បាក់​មក​សង្កត់​លើ​ជើង​ទាំង​២របស់ជន​រង​គ្រោះជាប់​បណ្តាល​ឱ្យ​របួស​ធ្ងន់​តែម្តង។

ប្រភព​បន្ត​ថា ហេតុ​ការណ៍​បាក់​បេតុង​ជណ្តើរ​នេះ​បាន​កើត​ឡើង​តាំង​ពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល​ ថ្ងៃ​ដដែល​ ប៉ុន្តែ​គេ​ព្យាយាម​លាក់​បាំង​ ហើយ​ទើប​តែ​មានការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​៣​រសៀល​ ពេល​គេ​យក​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ផ្ទាំង​បេតុង​ជណ្តើរ​ចេញ​ដើម្បី​យក​កម្មករ​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​ ដោយ​ប្រើអស់​ពេល​ជិត​៣ម៉ោង​។

ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា សំណង់​ភោជនីយ​ដ្ឋាន​ខាង​លើ​នេះ​សាង​សង់​អត់​ច្បាប់​ ហើយ​ទើប​សង់​បាន​៣​ជាន់​ប៉ុណ្ណោះ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព