ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្តល់​រង្វាន់​3​លាន​ដុល្លារ​សម្រាប់​ចាប់​អ្នក​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​រុ​ស្ស៊ី​ម្នាក់

9 ឆ្នាំ មុន

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ប្រកាស​ផ្តល់​រង្វាន់​៣​លាន​ដុល្លារ សម្រាប់​ការ​ផ្តល់​ព័ត៌មាន​អំពី​ជនជាតិ​រុ​ស្ស៊ី​ម្នាក់ សង្ស័យ​ចូលរួម​ក្នុង​ការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​បណ្តា​សហគ្រាស ។

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ប្រកាស​ផ្តល់​រង្វាន់​៣​លាន​ដុល្លារ សម្រាប់​ការ​ផ្តល់​ព័ត៌មាន​អំពី​ជនជាតិ​រុ​ស្ស៊ី​ម្នាក់ សង្ស័យ​ចូលរួម​ក្នុង​ការ​វាយប្រហារ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​បណ្តា​សហគ្រាស ។

ក្រសួងការបរទេស​អា​មេ​រិ​ក ប្រកាស​ផ្តល់​រង្វាន់​នោះ ប្រឆាំង​នឹង​លោក Evgeniy Mikhailovich Bogachev ដែល FBI តាម​រក​ចាប់ខ្លួន ក្រោយ​ពី​ការ​វាយប្រហារ​របស់​គេ បណ្តាល​ឱ្យ​មានការ​បាត់បង់​គិត​ជា​ប្រាក់​ជាង​១០០​លាន​ដុល្លារ សម្រាប់​បណ្តា​សហគ្រាស​និង​បណ្តា​អ្នក​ប្រើប្រាស់​អា​មេ​រិ​ក ។

ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយប្រហារ​នេះ ប្រព័ន្ធ​ព័ត៌មានវិទ្យា​មានឈ្មោះ​ថា Zeus និង Gameovèr Zeus ត្រូវ​បាន​បញ្ចូល​ក្នុង​កុំព្យូទ័រ​ជាង​១​លាន​គ្រឿង ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រព័ន្ធ​នេះ អាច​វាយប្រហារ ឬ​លួច​ទិន្នន័យ​ធនាគារ​ទាំងឡាយ ព្រមទាំង​អាច​លួច​យក​ប្រាក់​ពី​គណនី​នានា ។

មានឈ្មោះ​តាម​អីុ​ន​ធើ​រ​ណែ​ត​ថា Lucky 12345 និង Slavik បុរស​ឈ្មោះ Bogachev នេះ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ពួក​ឧក្រិដ្ឋជន​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែល FBI តាម​រក​បំផុត ។

ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួងការបរទេស​អា​មេ​រិ​ក គូសបញ្ជាក់​ថា គេ​គិត​ថា បុរស​នោះ​អាច​រស់នៅ​ដោយ​មាន​សេរីភាព​នៅ​រុ​ស្ស៊ី ។ ប្រាក់​រង្វាន់​សម្រាប់​ការ​ចាប់ខ្លួន​ជន​នេះ បញ្ជាក់​ជា​ថ្មី​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក តាម​រក​ចាប់ខ្លួន​ពួក​អ្នក​ដែល​ចូលរួម​ក្នុង​បទឧក្រិដ្ឋ ដែល​មានការ​ចាត់តាំង យក​មក​កាត់ទោស ទោះបី​ពួក​គេ​លាក់ខ្លួន​នៅ​ឯ​បរទេស​ក្តី ៕