ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀនបញ្ជល់មាន់​៣កន្លែងកំពុងមមាញឹក​នៅស្រុក​រុក្ខគិរី

9 ឆ្នាំ មុន

ខេត្តបាត់​ដំបង​ ៖ ទីតាំង​សង្វៀន​​បញ្ជល់មា​ន់​ដ៏​ធំ​ចំនួន​៣​កន្លែង ដែល​​២​កន្លែង​ត្រូវ​គេ​​ដឹង​ថា ជា​កម្ម​សិទ្ធិ​​ផ្ដាច់មុខ​​របស់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​​ស្រុក​​ម្នាក់ បាន​និង​កំពុង​ដំណើរការ​យ៉ាង​​សកម្ម​​បំផុត​នៅ​ក្នុងស្រុក​​រុក្ខ​គិរី ខណៈ​​សមត្ថកិច្ច​និង​អាជ្ញា​ធរ​ស្រុក​​នេះ ដេក

ខេត្តបាត់​ដំបង​ ៖ ទីតាំង​សង្វៀន​​បញ្ជល់មា​ន់​ដ៏​ធំ​ចំនួន​៣​កន្លែង ដែល​​២​កន្លែង​ត្រូវ​គេ​​ដឹង​ថា ជា​កម្ម​សិទ្ធិ​​ផ្ដាច់មុខ​​របស់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​​ស្រុក​​ម្នាក់ បាន​និង​កំពុង​ដំណើរការ​យ៉ាង​​សកម្ម​​បំផុត​នៅ​ក្នុងស្រុក​​រុក្ខ​គិរី ខណៈ​​សមត្ថកិច្ច​និង​អាជ្ញា​ធរ​ស្រុក​​នេះ ដេក​លក់​ ភ្លេច​​គិត​ពី​គោលនយោបាយ​ «​ភូមិ-​ឃុំ​​​មាន​សុវត្ថិភាព​» ​ដែល​រាជរ​ដ្ឋា​ភិ​បាល​ចាត់​ទុកជា​គោលនយោបាយ​​ដ៏​ចម្បង​​ចាំបាច់​ត្រូវ​តែ​​លុប​​បំបាត់​ ។

ជាង​​មួ​យស​ប្ដា​ហ៏​កន្លង​ទៅ​​នេះ តាម​រយៈ​​ទូរស័ព្ទ​កោះសន្តិភាព​​បាន​ទ​ទូល​​ព័​ត៏​មាន​​ជា​​បន្តបន្ទាប់​ពី​ប្រជា​​ពលរ​ដ្ឋ​ ដែល​ប្រតិកម្ម​ប្រឆាំង​នឹង​​ទីតាំង​ជល់​មាន់​​ព្រោងព្រាត​ក្នុង​មូល​ដ្ឋាន ​។ ពួក​គេ​បាន​រិះគន់​​មិន​សំចៃមាត់​​ដល់​កម្លាំង​​សមត្ថកិច្ច​ និង​អាជ្ញាធរ​ស្រុក​​ថា មិន​បាន​យកចិត្ត​​ដាក់​អំពី​​បញ្ហា​សន្តិ​សុខ ហើយ​សមគំនិត​​បើក​ឱ្យ​​មាន​ល្បែងស៊ីសង​​យ៉ាង​​អនាធិបតេយ្យនៅ​ក្នុង​មូល​ដ្ឋាន​ទៀត​ ។ ពួក​គេ​​បាន​រិះ​គ​ន់​ចំ​ៗ​​ថា បច្ចុប្បន្ន​ល្បែងស៊ីសង​ភាគច្រើន​​កំពុង​ជ្រក​ក្រោម​​ដំបូល​របស់​សមត្ថកិច្ច​​តែ​ម្ដង ​។

ការ​ប្រតិកម្ម​នេះ​ ពលរ​ដ្ឋ​​បាន​ផ្ដោត​ខ្លាំង​ទៅ​លើ​ទីតាំង​​ជល់​មាន់​​ចំនួន​​២​កន្លែង ដែល​ពួក​គេ​​អះអាង​​ថា ជា​កម្មសិទ្ធិ​​របស់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​​ប្រចាំ​តំបន់​​នោះ​ ។ ដោយសារ​គ្មាន​ដំណោះ​ស្រាយ ពលរ​ដ្ឋ​​បាន​ស្នើ​ឱ្យ​​កោះសន្តិភាព​​ជួយ​ផ្ដល់​ដំណឹង​នេះ​ដល់​ថ្នាក់​ដឹក​នាំ​នានា ដើម្បី​ជួយ​អន្តរា​គម​ន៍​ ព្រោះ​សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​ដាច់​ស្រ​យាល​មួយ​នេះ ហាក់​ត្រូវ​ថ្នាំ​សណ្ដំ​ម្ចាស់​​ល្បែងស៊ីសង​ទន់​ឆ្អឹង​​អស់ហើ​យ​ ។

ប្រជា​ពលរ​ដ្ឋ​​ម្នាក់​​នៅ​ស្រុក​រុក្ខ​គិរី​​ដែល​តាមដាន​សកម្មភាព​​ក្រុម​អ្នក​ញៀន​​ល្បែង​ខាងលើ​នេះ​ បាន​ប្រាប់​កោះ​សន្តិភាព​​ថា ជា​​ច្រើន​ខែ​កន្លង​​មក​​ហើយ សង្វៀន​​បញ្ជល់​មា​ន់​ជា​ច្រើន​​កន្លែង​ត្រូវ​​ជន​ទុច្ចរិត ដែល​មានការ​ឃុំ​ឃិ​ត​​ពី​អាជ្ញាធរ ​និង​សមត្ថកិច្ច​បង្កើត​ឡើង​នៅ​តាម​បណ្ដា​​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​រុក្ខ​គិរី ​។ ប្រភព​ដដែល​និយាយ​​ថា ទីតាំង​ជល់​មាន់​ដ៏​មមារញឹក​ជាងគេ​មាន​៣​​កន្លែង ១-​នៅ​ចំណុច​​ប្រឡាយ​១៨​មេ​សា ក្នុងភូមិ​ថ្លុក​ជ្រៃ ឃុំ​ស្ដុក​ប្រវឹក, ២-​នៅ​​ភូមិ​កុកគ្រោង ឃុំ​មុខរា​​ ២​កន្លែង​នេះ​​ ជា​កម្ម​សិទ្ធិ​​របស់​ឈ្មោះ​​ម៉ៅ ស៊ី​វត្ថា ជា​មន្ត្រី​​កងរាជអាវុធហត្ថ​​ស្រុក​រុក្ខ​គិរី ដែល​ដាក់​កម្មវិធី​ជល់​ធំ​នៅ​ថ្ងៃ​ចន្ទ​ និង​ថ្ងៃ​ប្រ​ហស្ស​ត៏ និង​​ទី​៣-​នៅ​ភូមិ​ថ្មួ​យ ឃុំ​ព្រែកជីក ដែល​មាន​ម្ចាស់​​ឈ្មោះ​សើន អាយុ​ជាង​៤០​ឆ្នាំ ដាក់​កម្មវិធី​ជល់​ថ្ងៃ​អង្គារ ​និង​ថ្ងៃ​ពុធ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព